2023-03-22 03:03
460

ស្វាយរៀង៖ ករណីយុវជនចំនួន០៣នាក់ ជិះម៉ូតូត្រឡប់មកពីហូបការគេដល់កន្លែងស្ងាត់បានទាក់.កនឹងខ្សែរភ្លើងបណ្តាលឲ្យដួលរងរបួសនោះ ការពិតមិនមែនជាករណីជនល្មើសចងខ្សែរភ្លើងកាត់ផ្លូវដើម្បីប្លន់ម៉ូតូឡើយ គឺជាករណីទាក់ខ្សែភ្លើងដែលយាធ្លាក់មកលើផ្លូវប៉ុណ្ណោះ។ 

ក្រោយមានករណីថា "ក្រុម​ជន​សង្ស័យ​ទាក់​ខ្សែ​ភ្លើង​កាត់​ផ្លូវ​ពេល​យប់​ និង​កន្លែង​ស្ងាត់​ដើម្បី​ត្រៀម​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៅ​លើ​ជន​រងគ្រោះ​ ទីតាំង​ភូមិ​ជប់​ ឃុំកណ្តៀងរាយ​ ស្រុក​ស្វាយ​ទាប​ ខេត្ត​ស្វាយរៀង​" នៅ​ថ្ងៃទី​១៦​ ខែ​មីនា​ ឆ្នាំ​២០២៣​ សមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងកើតហេតុដឹកនាំដោយលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកដោយមានការចូលរួមពីរលោកជំទប់ឃុំ ក្រុមព្រឹក្សាឃុំ លោកមេភូមិជប់ និងប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុផងដែរ។ 

តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ និងការបំភ្លឺពីប្រជាពលរដ្ឋ បានឲ្យដឹងថា ខ្សែរភ្លើងនេះជាខ្សែរភ្លើងរបស់ឈ្មោះ ប៉ែន សាវ៉ាត អាយុ ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្មី ឃុំសំបួរស្រុកស្វាយទាប គាត់បានត ខ្សែរភ្លើងពីបង្គោល P75​ រំលង់ផ្លូវទៅទិសខាងជើងដោយដាំបង្គោលរលងផ្លូវ ប៉ុន្តែបង្គោលបានពុកបាក់ធ្វើឲ្យធ្លាក់ខ្សែរភ្លើងទាបម្ខាង និងធ្លាប់មានរថយន្តដឹកដីទាក់ខ្សែរភ្លើងនោះម្តងរួចមកហើយ។

ចំពោះខ្សែរភ្លើងដែលយាធ្លាក់ទាបមកម្ខាងនៃផ្លូវនេះ ប្រជាពលរដ្ឋបានប្រាប់ឈ្មោះប៉ែន សាវ៉ាត ជាម្ចាស់ខ្សែរភ្លើងជាញឹកញាប់ឲ្យរកបង្គោលដាក់ខ្សែរភ្លើងឡើងវិញ ប៉ុន្តែគាត់មិនព្រមធ្វើទុកអញ្ចឹងមានម៉ូតូជនរងគ្រោះជិះទាក់.ក បណ្តាលអោយដួលម៉ូតូរងរបួសតែម្តង។