2023-09-30 01:09
255

ភ្នំពេញ៖ មន្ត្រីចូលនិវត្តន៍ម្នាក់ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យឆាបឆេះ លំនៅដ្ឋានមួយកន្លែង នៅវេលាម៉ោង ២៣និង៤០នាទីយប់ ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង សង្កាត់សំរោក្រោម ខណ្ឌពោធី៍សែនជ័យ រាជធានីភ្នំពេញ។ 

សេចក្តីរាយការណ៍ បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឡាច សាម៉ុន  ភេទប្រុស អាយុ ៥៨ឆ្នាំ (ស្លាប់) ជាមន្ត្រីចូលនីវត្តន៍ ស្នាក់នៅភូមិ-សង្កាត់កើតហេតុ។ ចំពោះមូលហេតុ សមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋាននោះ ព្រោះកំពុថស្ថិតក្នុងការស៊ើបអង្កេត និងស្រាវជ្រាវ។

សមត្ថកិច្ចបានបន្ថែមថា ក្នុងហេតុការណ៍នោះបណ្ដាលឲ្យឆេះខូចខាតសម្ភារៈ ឆេះសម្ភារៈផ្ទះអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ 
ក្នុងប្រតិបត្តិការជួយអន្តរាគមន៍សមត្ថកិច្ចបានប្រើប្រាស់រថយន្ត ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ ០៨រថយន្តស្មើនឹង ៤៦ម៉ែត្រគូប៕