2024-01-21 03:01
89

ព្រះវិហារ៖ នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចផ្ទះរបស់ឈ្មោះ ទូច នឿន ស្តិតក្នុងភូមិអន្លង់វែង ឃុំកន្តួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ បានចុះបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
   នៅពេលកម្លាំងចុះទៅដល់ទីតាំងខាងលើឈ្មោះ ទូច នឿន និង បក្សពួកបាននាំគ្នារត់គេចខ្លួនអស់ បន្ទាប់ពីធ្វើការឆែកឆេរបានរកឃើញវត្ថុតាង អាវុធ AK47 ចំនួន ០១ដើម គ្មានលេខ, អាវុធកែច្នៃចំនួន ០២ដើម, បង់កាំភ្លើង AK47 ចំនួន ០២, គ្រាប់កាំភ្លើង AK47 ចំនួន ៣៧គ្រាប់, គ្រាប់ពីដាងកង់ ចំនួន ០១កញ្ចប់, សម្ភារសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
   បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ បានបញ្ជូនសំណុំរឿងមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារដើម្បីចាត់ការបន្តតាមនីតិវិធី៕