2023-07-25 06:07
209


(កំពត) ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងភរិយាលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ នៅការិយាល័យលេខ០៨៨៥ នៅសាលាបឋមសិក្សា សម្ដេចតា ដែលស្ថិតនៅក្នុងសង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពតនាព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។


   សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៧ នីតិកាលទី៧ ខែកក្កដាឆ្នាំ២០២៣នេះ មានការិយាល័យ២៣,៧៨៩ការិយាល័យនេះ ដែលប្រជាពលរដ្ឋមានសិទ្ធិទៅបោះឆ្នោតដែលមានចំនួន៩,៧១០,៦៥៥នាក់។
   សូមជំរាបថាក្នុងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រអាណត្តិទី៧នេះ មានគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងមានចំនួន១៨។
នៅជាមួយគ្នានេះដែរខេត្តកំពត ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ មានចំនួន៤២០,៥៤៨នាក់ ស្រី២៣១,០៤២នាក់។សូមជម្រាបថាខេត្តកំពតមានការិយាល័យបោះឆ្នោតសរុបចំនួន ១,០៥៤ការិយាល័យ។
   មានអ្នកសង្កេតការណ៍ជាតិសរុប ៦,៣០០នាក់ ស្រី២,៨២៩នាក់ មកពីអង្គការ និងសមាគមន៍ចំនួន២០។និងប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតដែលមានចំនួន ៤២១,១១៩នាក់។

   មានគណបក្សនយោបាយចំនួន៥ ដែលឈរឈ្មោះសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលមានចំនួន០៥ គណបក្សនយោបាយ រួមមាន ទី១ គណបក្សប្រជាជនកម្ពុជា ទី២ គណបក្សខ្មែររួបរួមជាតិ ទី៣ គណបក្សហ៊្វុនស៊ិនប៉ិច ទី៤ គណបក្សឯកភាពជាតិខ្មែរ ទី៥ គណបក្សកម្លាំងប្រជាធិបតេយ្យ។(សឹង រ៉ាត់)