2023-09-22 05:09
169

ភ្នំពេញ៖ ម៉ាស៊ីនបូមខ្សាច់ចេញពីសាឡង់ ចំនួន ០៦គ្រឿង ដែលបូមខ្សាច់ដើម្បីយកទៅចាក់បំពេញឲ្យមន្ត្រីថ្នាកធំម្នាក់ កំពុងបង្កសំឡេងការរំខានដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់បរិស្ថានក្នុងទន្លេយ៉ាងខ្លាំង ប៉ុន្តែអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធមិនបានយកភ្នែកមើលឡើយ ដូច្នេះប្រជាពករដ្ឋ ក៏សុំដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញពិនិត្យមើលក្រុមសាឡង់បូមខ្សាច់នេះផង។

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារសារព័ត៌មាន MSJ TV បានចុះទៅដល់កន្លែងទីតាំងក្រុមម៉ាស៊ីនបូមខ្សាច់ ចំនូន ០២គ្រឿង ក្នុងចំណោមសរុប ០៦គ្រឿង បានបញ្ឆេះឮសូសំឡងកងរំពងបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញនោះពិតប្រាកដមែន។

ចំពោះទីតាំងក្រុមម៉ាស៊ីនបូមខ្សាច់ចេញពីសាឡង់នោះ ស្ថិតក្នុងទន្លេបាសាក់ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទីតាំងនោះទៀតសោត គឺនៅជាប់ខាងក្រោយសាលាសង្កាត់ព្រែកថ្មីតែម្តង ប៉ុន្តែមិនដឹងថា អាជ្ញាធរសង្កាត់លោកច្រចៀកធ្ងន់ ឬងងឹតភ្នែកទេទើបស្តាប់មិនឭ ឬមើលមិនឃើញបែបនេះ។

តំណាងប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលនូវផលប៉ះពាល់ដោយសារសំឡេងរំខានដោយម៉ាស៊ីនមូបខ្សាច់ចេញពីសាឡង់ ដើម្បីយកទៅលប់បំពេញដីឲ្យអ្នកធំម្នាក់ថ្នាក់រដ្ឋមន្ត្រី បានបង្កភាពរំខានដល់ការរស់នៅរបស់ពួកគាត់ជាច្រើនខែកន្លងមកហើយ ដោយគ្មានអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធចុះមកអត្តរាគមន៍ ណែនាំឲ្យអនុវត្តន៍ឲ្យបានត្រឹមត្រូវកុំឲ្យមានការរំខានពករដ្ឋឡើយ។ តំណាងប្រជាពលរដ្ឋ បានបន្ថែមទៀតថា ក្រៅពីការបង្កសំឡេងរណខាន ក៏ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផងដែរ ព្រោះការប្រេងហ៊ាចូលទឹកទន្លេ។

សកម្មភាពម៉ាស៊ីនបូមខ្សាច់ចេញពីសាឡង់ដឹកខ្សាច់ ខាងក្រោយគូតសង្កាត់ព្រែកថ្មីនេះ តែងតែបញ្ចេញសំលេងឮរំពង គឺមានទាំងយប់ទាំងថ្ងៃឈប់សំរាក ឬថ្ងៃបុណ្យទានក៏នៅតែដំណើរការធ្វើឲ្យមានការផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ  ដែលមានលំនៅជាប់ដងទន្លេបាសាក់ ។ ជាងនោះទៅទៀត មានការបង្ហូរកាកសំណល់ ប្រេងម៉ាស៊ីន វត្ថុប្រើប្រាស់ ក្រុមកម្មករបន្ទោរបង់តូចធំ ចេញពីការដ្ឋានបូមខ្សាច់ចូលទន្លេដោយផ្ទាល់ធ្វើឲ្យបរិវេនជុំវិញនេះ មានភាពកខ្វក់ រួចសោភ័ណ្ឌភាពទន្ល។

តំណាងប្រជាពលរដ្ឋ បានបញ្ជាក់ថា លើសពីនេះទៀត ផ្លូវ៣៦៩ រងការខូចខាត់ជាដំណាំ នឹងស្ពានព្រែកសំរោង ដោយសារមានឡាន ដឹកខ្សាច់ធំៗធ្វើអាជីវកម្មនៅតំបន់នេះជាអចិន្ត្រៃយ៍ និងធ្វើឲ្យផ្លូវពោរពេញទៅដោយភក់ជ្រាំ និងខ្សាច់ធ្លាក់លើផ្លូវ ធ្វើឲ្យប្រជាពលរដ្ឌ មានការពិបាកក្នុងការដំណើរទៅធ្វើការ និងប្រកបរបរនៅតាមផ្លូវនេះងខ្លាំង។

តំណាងប្រជាពលរដ្ឋ បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយក្រុមម៉ាស៊ីនបូមខ្សាច់នេះ ធ្លាប់ជម្រាបជូនលោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មី ដើម្បីអន្តរគមន៍ ប៉ុន្តែខាងសង្កាត់បានត្រឹមថា “គេមានអាជ្ញាប័ណ្ណចាំសម្របសម្រួលឲ្យ និងប្រាប់ឲ្យប្រជាពលរដ្ឋរងគ្រោះ មកជួបជាមួយភាគីបង្កការរំខាន ដើម្បី ដោះស្រាយនៅសាលាឃុំ” ប៉ន្តែស្ងាត់ឈឹងដូចចោរលួចសេះ។

ពាក់ព័ន្ធអំពីបញ្ហាបង្កការរំខាន និងប៉ះពាល់បរិស្ថាននេះ សំអាងលើអាជ្ញាប័ណ្ណ ប្រជាពឡរដ្ឋ បានលើកជាសំណួរ តើអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនឯកជនខាងលើ អាចមានសិទ្ធធ្វើអ្វីបានគ្រប់បែងយ៉ាងឬ? ដូចជាធ្វើឲ្យមានសំឡេងរំខានខ្លាំងៗ នឹងបំផ្លាញធនធានធម្មជាតិ បរិស្ថាន នៅជុំវិញទន្លេ គាត់មានសិទ្ធទាំងអស់នេះដែរឬទេ? អាជ្ញាប័ណ្ណនេះ មានបញ្ជាក់អំពីទីកន្លែង ឬទីតាំង នៃការប្រកបអាជីវកម្មច្បាស់លាស់ដែល ឬទេ? ឬចេះតែបោះទីតាំងបូមខ្សាច់គ្រប់ទីកន្លែងបានតាមចិត្តបែបនេះ?

ជុំវិញការបង្កភាពសំឡេងរំខាន នៅថ្ងៃទី២១ ខែកញ្ញាម្សិលមិញ ក្រុមការងារ MSJ TV បានចូលទៅសាលាសង្កាត់ព្រែកថ្មី ដើម្បីសុំការបំភ្លឺពីលោកស្រី វ៉ា សុរិន ចៅសង្កាត់ មិនជួបឡើយដោយមន្ត្រីដែលប្រចាំការក្នុងសង្កាត់ប្រាប់ថា “លោស្រីចៅសង្កាត់មិនឃើញមកកន្លែងទេ ហើយពាក់រឿងសាឡង់បូមខ្សាច់គាត់មិនហ៊ាននិយាយទេ ព្រោះជាចៅគេដែរ”។

នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារយើងបានព្យាយាមទំនាក់ទំនងតាមទូសព្ទ ប៉ន្តែមិនអាចភ្ញាប់បានឡើយ។ ចំណែកតាមប្រព័ន្ធតេលេក្រាមក៏មិនមានការឆ្លើយតបដែរ៕ (នៅមាន​ភាគបន្ត)