2024-03-04 04:03
70

ភ្នំពេញៈជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានម្ចាស់ម៉ូតូ ចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេជិះម៉ូតូរបស់ជនរងគ្រោះយកទៅស៊ីគ្រឿងនៅឃ្លាំងរំសេវ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៤ ។

បើតាមការរៀបរាប់ពីបុរសម្នាក់ជាម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែមីនានេះ មានជនសង្ស័យម្នាក់ដែលទើបនិងស្គាល់គ្នាបានខ្ចីម៉ូតូរបស់គាត់ ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅពាក់ផ្លាកលេខភ្នំពេញ1JR-3931 ចេញពីបន្ទប់ជួលម្តុំទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ អស់រយៈពេលជាច្រើនម៉ោងមិនឃើញ យកម៉ូតូ មកឲ្យគាត់វិញនោះទេ ដោយបាត់យូរពេកគាត់ក៏បានសម្រេចចិត្តទៅប្តឹងសមត្ថកិច្ចប៉ុស្តិនគរបាលចោមចៅទី១ ដើម្បីឲ្យជួយអន្តរាគមន៍ ។

ប្រភពបន្ថែមថាស្របពេលនោះដែរ គាត់ក៏បានឆែកតាមប្រព័ន្ធGPS ដែលបំពាក់នៅលើ               ម៉ូតូស្រាប់តែឃើញលោតសញ្ញានៅម្តុំឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក គ្រានោះគាត់ក៏បានព្យាយាមជិះតាមសញ្ញាGPS ចេញពីចំណុចឃ្លាំងរំសេវ រហូតមកដល់ ម្តុំផ្សារអូឡាំពិកក៏ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូ ក៏ចាប់ឃាត់ខ្លួនតែម្តង ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថាម៉ូតូនេះគឺគេបានខ្ចីបន្តពីមិត្តភ័ក្តិម្នាក់ ទៀតហើយបានយកមកស៊ីគ្រឿងនៅឃ្លាំងរំសេវ បន្ទាប់មកពួកគេបានជិះទៅរកទិញថ្នាំនៅម្តុំអូឡាំពិច ក៏ត្រូវបានម្ចាស់តាមឃាត់ខ្លួនបានតែម្តង ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចបញ្ជួនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី៕