2023-03-26 08:03
498

ប៉ៃលិន÷ យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលចរាចរណ៍នៃស្នងការខេត្ត បានឲ្យដឹងថា÷កាលពីវេលា ១៩និង៣០ នាទី នៅថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រទី២៣ ខែមីនា ឆ្នាំ២០២៣ ។

មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយអ្នកបើកបររថយន្តមួយគ្រឿង បើកបរស្រវឹងក្នុងល្បឿនលឿន មកដល់ផ្លូវបំបែកវត្តបេង មិនប្រុងប្រយ័ត្ត បើកទៅបុកម៉ូតូ កំពុងតែបើកបរនៅពីមុខស្របទិសគ្នា បណ្ដាលឲ្យដួលបោកក្បាលនិងមុខ រងរបួសធ្ងន់២នាក់នៅនិងកន្លែងកើតហេតុ។

ករណីនេះស្ថិតនៅចំនុចផ្លូវបំបែកវត្តបេង ក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ចំណែកឯអ្នកបើកបររថយន្តបង្ក បន្ទាប់ពីកើតហេតុ ស្រាប់តែបើកទ្វាររថយន្តរត់គេចខ្លួនបាត់ នៅតែរថយន្តម៉ាក សុីណាពណ៍ស ពាក់ស្លាកលេខ បាត់ដំបង 2-B 9717 (ខូចខាតធ្ងន់)។  អ្នកបើកបរម៉ូតូជាជនរងគ្រោះឈ្មោះ ភ័ណ្ឌ ភេទប្រុស អាយុ ៣៤ឆ្នាំ ភូមិ ស្ទឹង ឃុំស្ទឹងត្រង់  ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន បើកបរម៉ូតូម៉ាក MSX ពណ៌ខ្មៅលាយលឿង គ្មានស្លាកលេខ (រងរបួសធ្ងន់) (ខូចខាតម៉ូតូធ្ងន់)។អ្នករួមដំណើរឈ្មោះ វឿន វិត ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន (រងរបួសធ្ងន់)។ក្រោយពីកើតហេតុសមត្តកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តបានចុះមកវាស់វែងរួចមកក៏បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

រីឯរថយន្តនិងម៉ូតូត្រូវបានសមត្តកិច្ចនគរបាលចរាចរណ៍ខេត្តយកទៅរក្សាទុក្ខដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។ដោយ,ស សារឿន

ប៉ៃលិន÷ យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលចរាចរណ៍នៃស្នងការខេត្ត បានឲ្យដឹងថា÷កាលពីវេលា ១៩និង៣០ នាទី នៅថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រទី២៣ ខែមីនា ឆ្នាំ២០២៣ ។

មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយអ្នកបើកបររថយន្តមួយគ្រឿង បើកបរស្រវឹងក្នុងល្បឿនលឿន មកដល់ផ្លូវបំបែកវត្តបេង មិនប្រុងប្រយ័ត្ត បើកទៅបុកម៉ូតូ កំពុងតែបើកបរនៅពីមុខស្របទិសគ្នា បណ្ដាលឲ្យដួលបោកក្បាលនិងមុខ រងរបួសធ្ងន់២នាក់នៅនិងកន្លែងកើតហេតុ។

ករណីនេះស្ថិតនៅចំនុចផ្លូវបំបែកវត្តបេង ក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ចំណែកឯអ្នកបើកបររថយន្តបង្ក បន្ទាប់ពីកើតហេតុ ស្រាប់តែបើកទ្វាររថយន្តរត់គេចខ្លួនបាត់ នៅតែរថយន្តម៉ាក សុីណាពណ៍ស ពាក់ស្លាកលេខ បាត់ដំបង 2-B 9717 (ខូចខាតធ្ងន់)។  អ្នកបើកបរម៉ូតូជាជនរងគ្រោះឈ្មោះ ភ័ណ្ឌ ភេទប្រុស អាយុ ៣៤ឆ្នាំ ភូមិ ស្ទឹង ឃុំស្ទឹងត្រង់  ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន បើកបរម៉ូតូម៉ាក MSX ពណ៌ខ្មៅលាយលឿង គ្មានស្លាកលេខ (រងរបួសធ្ងន់) (ខូចខាតម៉ូតូធ្ងន់)។អ្នករួមដំណើរឈ្មោះ វឿន វិត ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន (រងរបួសធ្ងន់)។ក្រោយពីកើតហេតុសមត្តកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តបានចុះមកវាស់វែងរួចមកក៏បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

រីឯរថយន្តនិងម៉ូតូត្រូវបានសមត្តកិច្ចនគរបាលចរាចរណ៍ខេត្តយកទៅរក្សាទុក្ខដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។