2024-03-29 05:03
66

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាសមាគមន៍សារព័ត៌មានទូទាំងប្រទេស ដើម្បីប្រមូលធាតុចូល ផលលំបាក និងសំណូមពរនានា ដាក់ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសជួបជុំអាហារសាមគ្គីរវាងអ្នកសារព័ត៌មានទូទាំងនៅដើមខែឧសភា ឆ្នាំ២០២៤ នេះ។

កិច្ចប្រជុំខាងលើនេះ បានរៀបចំឡើងនៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា «ការជួបជុំរវាងអ្នកសារព័ត៌មានទូទាំងប្រទេសជាមួយនាយករដ្ឋមន្ត្រីចាត់ដូចជាការប្រជុំគណៈរដ្ឋមន្ត្រីផងដែរ ដើម្បីស្វែករកដំណោះស្រាយ និងផលវិបាកនានារបស់បងប្អូនអ្នកសារព័ត៌កំពុងជួបប្រទះក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ព្រមទាំងសំណូមពរមួយចំនួនផងដែរ»។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កិច្ចប្រជុំជាមួយសមាគមន៍សារព័ត៌មានថ្ងៃនេះ ដើម្បីបើកច្រក និងស្តាប់មតិ យោបលរបស់គ្រប់សមាគមន៍ទូទាំងប្រទេសកម្ពុជា សម្រាប់លើជូនសម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងការជួបជាមួយអ្នកសារព័ត៌មាននាពេលខាងមុននេះ។ ឯកឧត្តមបានបន្ថែមទៀតថា ការជួបជុំជាមួយអ្នកសារព័ត៌មានត្រូវបានរៀបចំតាំងពីអាណត្តិសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយជំនួបនេះប្រៀបដូចជាការប្រជុំគណៈរដ្ឋមន្ត្រីអញ្ចឹង។ ក្នុងជំនួបលើមុនរដ្ឋាភិបាលបានសម្រេចលើកលេងការបង់ប៉ាតង់រយៈ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨ និងអនុគ្រោះចំពោះការសុំអាជ្ញាប័ណ្ណបង្កើតអង្គភាពសារព័ត៌ថ្មី ៥០ភាគរយ ដោយ ស.ជ.ណ. ចាប់ផ្តើមអនុវត្តនៅខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីរួមចំណែកកាត់បន្ថយរាល់ការចំណាយរបស់បងប្អូនអ្នកសារព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានសុំភ័យទោសផងដែរ ចំពោះការយឺតយ៉ាវសម្រាប់ការចេញប័ណ្ណសម្គាល់ខ្លួនរបស់អ្នកសារព័ត៌មាន ដោយសារបញ្ហាបច្ចេកទេស ព្រោះក្រសួងចុះអនុសារណយោបយល់ជាមួយក្រសួងប្រៃនីយ៍ និងទូរគមនាគមន៍ ក្នុងបង្កើតថាលបច្ចេកវិទ្យាជាមួយដើម្បីគ្រប់គ្រងទិន្នន័យឱ្យបានច្បាស់លាស់ កុំឱ្យមានក្លែងបន្លំផ្សេងៗ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ចំពោះការចេញកាតសម្គាល់ខ្លួននេះ ចាងហ្វាង ឬនិពន្ធនាយកក៏អាចមានសិទ្ធចេញឱ្យសមាជិករបស់ខ្លួនឯងផងដែរ ប៉ុន្តែត្រូវបំពេញប្រវត្តិរូប និងឯកសារពាក់ព័ន្ធដើម្បីស្នើសុំយក QR Code ពីក្រសួងព័ត៌មាន។ បើតាមរបាយការណ៍បច្ចុប្បន្ននេះមានអ្នកសារព័ត៌មានបានដាក់ពាក្យស្នើសុំកាតពីក្រសួងប្រមាណជាង ៥ ០០០នាក់ ហើយក្រសួងនឹងខិតខំធ្វើឱ្យបានរួចរាល់នៅថ្ងៃទី២០ ខែមេសា ខាងមុខនេះ ក្នុងនោះក្រសួងបានបន្តសុពលភាពសម្រាប់កាតចាស់ដែលហួសសុពលភាពរហូតទទួលបានកាតថ្មីផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា តាមការគោងទុកសម្រាប់ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី គឺប្រមាណ ៥ ០០០នាក់ និងត្រៀមបន្ថែម ៣០០នាក់បន្ថែមទៀត។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោកមានការចាប់អារម្មណ៍អំពីចំនួនសមាគមន៍អ្នកសារព័ត៌មានទូទាំងប្រទេសមានរហូតដល់ជាង ៥០សមាគមន៍ ទាំងអស់ជាសមគមន៍ទាំងអស់ ឬជាសមគមន៍អ្នកសិល្បៈករផ្សេងៗរាប់ចូលដែរឬយ៉ាងណា? ចំពោះស្ថិតិអ្នកសារព័ត៌មានមានជាង ៥ ០០០នាក់សុទ្ធតែជាអ្នកសារព័ត៌មាន ឬរាប់ទាំងអ្នកបម្រើការងារក្នុងវិស័យសារព័ត៌មាន ព្រមទាំងមន្ត្រីតាមស្ថាប័នព័ត៌មានរបស់រដ្ឋដែរឬ? សូមឱ្យក្រសួងព័ត៌មានជួយបញ្ជាក់ងាយស្រួលពេលមានលើកអំពីបញ្ហានេះអាចពន្យល់គេបាន។ ប្រធានក្លឹបអ្នកការសែតរូបនេះ ក៏បានសម្តែងការព្រួយបារម្ភអំពីការប្រើប្រាស់សញ្ញាសិប្បនិម្មិត ហៅថា AI ដែលកំពុងមានការវិវឌ្ឍយ៉ាងខ្លាំង និងលឿនបំផុត ហើយបច្ចុប្បន្ននេះលោកសង្កេតឃើញថា បណ្តាសារព័ត៌មានធំៗល្បីៗលើពិភពលោកកំពុងប្រើប្រាស់ ប៉ុន្តែគេហាមឃាត់ដោយគ្រាន់តែមស្រាប់ស្វែងរក បង្កើតជាសំណួរ ឬសង្ខេបអត្ថបទតែប៉ុណ្ណោះមិនអាចយកជាមូលដ្ឋានគ្រឹងក្នុងការសរសេអត្ថបទនោះទេ និងនៅកម្ពុជាក៏មានស្ថាប័នមួយចំនួនចាប់ផ្តើមប្រើប្រាស់ AI ហើយដែរ ប៉ុន្តែមិនដឹងថាវាចំណេញ ឬខាតយ៉ាងណា? ហើយបញ្ហានេះក៏នឹងជូបពិភាក្សាគ្នានៅថ្ងៃខាងមុខផងដែរ។ពាក់ព័ន្ធបញ្ហាចំំងល់ចំនួនសមាគម និងចំនួនអ្នកកាសែតលោក ផុស សុវណ្ណា អគ្គនាយកដ្ឋានសោទស្សន៍ បានបញ្ជាក់ផងដែរថា ក្នុងចំណោមសមាគមន៍ជាង ៥០សមាគមនោះជាសមាគមសារព័ត៌មាន ហើយមានសកម្មភាព ចំនួន ១៦សមាគម និងច្បាប់អនុញ្ញាតិពីក្រសួងមហាផ្ទៃ ចំនួន ០៦សមាគម៍ប៉ុណ្ណោះ សមាគមខ្លះដែលមិនស្របច្បាប់អាចប្រឈបមុខការបិទនៅថ្ងៃទី២០ ខែមេសាខាងមុន។ ចំពោះក្តីបារម្ភអំពីការប្រើប្រាស់សញ្ញានិម្មិត ហៅថា AI ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ជូនអង្គប្រជុំទាំងមូលផងដែរថា AI កំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័សប្រហែលជា ២ខាងមុខទៀត ស្ថាប័នមួយចំនួននឹងត្រូវដូលរលំ ព្រោះបច្ចេកវិទ្យា AI អាចធ្វើការជំនួសមនុស្សបានហើយក្តីបារម្ភធំបំផុតព័ត៌មានក្លែងក្លាយតាមរយៈកម្មវិធី AI ក៏កើតមានច្រើនកាន់តែស្មុកស្មាញដោយ AI អាចចញ្ចូលទាំងរូបភាព និងសំឡេងរបស់មនុស្សបាន ដូច្នេះត្រូវតែមានវិធានការទប់ស្កាត់លើបញ្ហានេះ។ 
នាឱកាសនោះ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ បានចូលបញ្ចេញមតិយោបលមួយចំនួនផងដែរ ជាពិសេសការបើកវគ្គបណ្តុះបណ្តាលពាក់ព័ន្ធវិស័យសារព័ត៌មានលោកបើកចំហទទួលយកគ្រប់អ្នកសារព័ត៌មានមកពីគ្រប់ស្ថាប័ន និងសហមាគមទាំងអស់ដោយគ្មានការរើងអើងអាចបញ្ជូនឱ្យមកចុះឈ្មោះចូលរៀនដោយមិនគិតថ្លៃឡើយ។ លោកប្រធានសមាគមន៍ក៏បានលើកសំណូមពរមួយចំនួនជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីស្នើសុំទៅកាន់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីជួយជ្រោមជ្រែងមួយណាមួយដល់សមាគមន៍សារព័ត៌មានទាំងអស់បានរស់គ្រាន់ជូយការពារ និងបណ្តុះបណ្តាល ពង្រឹងជំនាញវិជ្ជាជីវៈផ្នែកព័ត៌មានដល់អ្នកសារព័ត៌មានគ្រប់ៗគ្នាផដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលយកសំណូមពរ និងដាក់ក្នុងការស្នុំទៅនាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃជួបជុំជាមួយអ្នកសារព័ត៌មាន នាពេលខាងមុខ។

ជាចុងក្រោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា បញ្ហាដែលកំពុងប្រឈមមុខពេលនេះ គឺធនធានមនុស្សពាក់ព័ន្ធវិស័យសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈនៅមានកម្រិតនៅឡើយ។ បញ្ហានេះចាំបាច់ត្រូវបានស្ថាប័នបណ្តុះបណ្តាលដូចជាមជ្ឈមណ្ឌល ឬវិទ្យាស្ថានដែលក្រសួងបានជ្រើសរើសយកវិទ្យាស្ថានជាតិដើម្បីយន្តការបណ្តុះបណ្តាលជាអចិន្ត្រៃយ៍ ក្រមសីលធម៌ពង្រឹងបន្ថែម។ ទន្ធឹមនឹងវិទ្យាស្ថានមិនបង្កើតចេញក្រសួងលើកទឹកចិត្តដល់សមាគមន៍បន្តបណ្តុះបណ្តាលដដែល ទោះវិទ្យាកើតក៏សមាគមន៍អត់លប់ទេបន្តនៅបណ្តុះបណ្តាលដដែល។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា «ក្រសួងនឹងជំរុញឱ្យមានការបង្កើតច្បាប់ ស្តីពី សិទ្ធទទួលព័ត៌មាន, ការធ្វើវិសោធនកម្ម ឬធ្វើច្បាប់ថ្មី ស្តីពី របបសារព័ត៌មាន ដើម្បីឱ្យដើរស្របទៅនឹងវឌ្ឍនភាពសង្គមដែលកំពុងធ្វើកិច្ចការនេះ ដើម្បីផលប្រយោជន៍រួម, អំពីក្រមសីលធម៌អ្នកសារព័ត៌មាន ត្រូវរៀបចំជាម្មនុញ្ញអ្នកសារព័ត៌មានដែលជាច្បាប់កំពូល ប៉ុន្តែមិនហាមឃាត់ដល់សមាគម ឬអង្គភាពមានបទបញ្ជាផ្ទៃក្នុងរបស់ខ្លូននោះទេ តែត្រូវស្របតាមគោលគ្រឹះជាមូលដ្ឋានក្រមសីលធម៌, ចំពោះការរៀបចំកញ្ចប់ថវិកាគាំទ្រកម្រិតណាក្រសួងនឹងគិតគូបង្កើតជាមូលនិធិមួយដើម្បីឱ្យអង្គភាពសារព័ត៌មាន ឬសមាគមដាក់គម្រោងរបស់ខ្លួនសុំលុយហើយកញ្ចប់ថវិកាជាស្នើសុំពីរដ្ឋ ឬមូលនិធិមនុស្សពីក្រុមហ៊ុនផ្សេងៗក្នុងការស្រាវជ្រាវ ឬបណ្តុះបណ្តាលតាមគម្រោង, ការសរសេរព័ត៌មាន ត្រូវឈរលើគោលការណ៍ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ និងផ្ទៀតផ្ទាត់ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងរងបណ្តឹងព្រហ្មទណ្ឌផ្សេងៗ, ចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមដែលមិនស្ថិតក្នុងបណ្តាញព័ត៌មានត្រូវមានការជជែកគ្នានៅពេលក្រោយទៀត, ក្រសួងនឹងផ្តល់អាគារសម្រាប់ឱ្យបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានដោយមិនគិតថ្លៃផដែរ»៕