2023-04-11 07:04
408

បាត់ដំបង៖ នៅថ្ងៃទី០៩ និងទី១០ ខែមេសា ឆ្នាំ២០២៣នេះ សមត្ថ​កិច្ចនគរបាល នៃអធិ​ការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដិយលោកវរសេនីយ៍ទោ​ សេង​ លុច​ ជាអធិការនគរបាលស្រុក បានបង្រ្កាបករណីហិង្សាដោយចេត​នាមានស្ថានទម្ងន់ទោស (ប្រើកាំបិត) និងលួចដោយប្រើហិង្សា​កាប់ប្លន់យកម៉ូតូមួយករណី ដោយឃាត់ខ្លួនមុខសញ្ញា ចំនួន​០៥នាក់​ មក​ធ្វេីការសា​ក​សួរ ស្រាវ ជ្រាវ នៅអធិការដ្ឋាននគរបាលស្រុក។ 

លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា​ ដោយអនុវត្តតាមបទ​បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្ត​បាត់​ដំ​បង​ លោកបានដឹកនាំកម្លាំងក្នុងអង្គភាពធ្វេីការឃាត់​ខ្លួនមនុស្ស ចំនួន០៥នាក់ ហេីយក្នុង​នោះ​ដកហូតបាន​កាំបិតដែលជាមធ្យោបាយក្នុងសកម្មភាពល្មេីស​នេះផង។ 

ជនសង័្សយទាំង០៥នាក់នោះ គឺ៖ ទី១-ឈ្មោះ វ៉ាន់ ជូ ភេទប្រុស​  អាយុ​ ១៨ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង​ ,ទី២-ឈ្មោះ ព្រឿន សុខហេង ភេទប្រុស អាយុ​២១ឆ្នាំ មានទីលំនៅនៅភូមិកណ្ដាលត្បូង ឃ្មុំគោកឃ្មុំ​ ស្រុកថ្ម​គោ​ល​ ខេត្ត​បាត់​ដំ​បង​ ,ទី៣- ឈ្មោះ មឿន សំណាង ភេទប្រុស មានទីលំនៅភូមិកសិកម្ម ឃុំតាពូង  ស្រុកថ្មគោល ​ខេត្តបាត់​ដំ​បង​ ,ទី៤-ឈ្មោះ លឹម លីហ៊ាង ភេទប្រុស មានទីលំនៅនៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​និងទី៥-ឈ្មោះ លាង ហូវ ភេទប្រុស មានទីលំនៅនៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល  ខេ​ត្តបាត់ដំបង។ 

សូមជម្រាបជូនថា នៅថ្ងៃទី០៩ ខែ​មេ​សា ​ឆ្នាំ​២០២​៣ វេលាម៉ោង ២១និង​៣​០នាទី នៅចំណុចខាងជើងវត្តវាលទ្រា ស្ថិតក្នុងក្រុមទី១៤ ភូមិ វាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល មានករណី​ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រេីកាំបិត និងករណីលួចដោ​យប្រើហិង្សាកាប់ប្លន់យកម៉ូតូបង្កឡើងដោយក្រុមក្មេងទំ​នើង ០​១​ក្រុម ធ្វើសកម្មភាពកាប់ទៅ​លើជន​រ​ងគ្រោះឈ្មោះ ញ៉ វាសនា ភេ​ទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល បណ្តាលឱ្យរងរបួសត្រង់ស្មាខាង​ស្តាំរបួសធ្ងន់ ខណៈពេលជនរង​គ្រោះ​ជិះម៉ូតូជា​មួយ​មិត្តភក្កិ នៅចំ​ណុ​ចខាងលេីហេី​យត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យ។ 

ភ្លាមនេះក្រុមជនសង័្សយបានធ្វេីសក​ម្មភាពដេញកាប់ទៅលើជនរងគ្រោះឈ្មោះ ចិត ចិនសា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល​ ខេត្តបាត់​ដំ​បង​ ខណ:ជនរងគ្រោះជិះម៉ូតូមក​ដ​ល់ ​ចំណុចកេីតហេតុនេះតែមិនរងរបួសទេ​ តែជនរងគ្រោះបានទម្លាក់ម៉ូតូហេីយរត់យក​រួចខ្លួនដែលម៉ូតូនេះត្រូវក្រុមជន​សង័្សយជិះយកទៅបាត់នោះ គឺម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1A-0095 ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុធ្វើការបង្រ្កាប​ និងឃាត់ ខ្លួនបានជន​សង្ស័យ​០១នាក់ ឈ្មោះ វ៉ាន់ ជូ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោលហេីយតាមចម្លេីយសារភាពរបស់ជន​ស​ង្ស័យ​ខាងលេី​ សមត្ថកិច្ចធ្វេីការស្រាវជ្រាវ និងឃា​ត់ខ្លួនជាបន្តបន្ទាប់ទៀត។ 

នៅពេលនេះសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនពួកគេមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ហេីយ​ រីឯបក្សពួកផ្សេងទៀតសមត្ថកិច្ចកំពុងធ្វេីការ​ស្រាវជ្រាវបន្ត៕