2023-09-25 04:09
165

(ក្រចេះ)៖ កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលអូរឬស្សី នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានឃាត់ខ្លួនក្មេងទំនើងប្រុស-ស្រីចំនួន១២នាក់ ក្នុងនោះស្រីម្នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូត យ៉ាងអនាធិបតេយ្យ និងកែច្នៃភ្លើងខុសបច្ចេកទេស ក្នុងក្រុងក្រចេះ។

យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ បញ្ជាក់ឲ្យដឹងថា ក្មេងទំនើងទាំង១២នោះ រួមមានឈ្មោះដូចខាងក្រោម៖
១៖ ឈ្មោះ តាំង ប៉ងជីង ភេទប្រុស អាយុ២០ឆ្នាំ។
២៖ ឈ្មោះ លឹម សៀវអឺ ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំង២ មានទីលំនៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
៣៖ ឈ្មោះ យ៉ូត ម៉េងហុង ភេទប្រុស អាយុ១៦ឆ្នាំ ភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
៤៖ ឈ្មោះ ភោគ ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិខ្នាច ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
៥៖ ឈ្មោះ មាស រតនា ភេទប្រុស អាយុ១៨ឆ្នាំ ភូមិស្រែស្តៅ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
៦៖ ឈ្មោះ លី ហ៊ាង ភេទស្រី អាយុ១៧ឆ្នាំ។
៧៖ ឈ្មោះ ពី ទី ភេទប្រុស អាយុ២២ឆ្នាំ។
៨៖ ឈ្មោះ លី ដែន ភេទប្រុស អាយុ១៧ឆ្នាំ។
៩៖ ឈ្មោះ ចាន់ ឌីណា ភេទប្រុស អាយុ១៦ឆ្នាំ។
១០៖ ឈ្មោះ ពី តា ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំង៥ មានទីលំនៅភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
១១៖ ឈ្មោះ ណា ណាស្រ៊ីន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ ។
១២៖ ឈ្មោះ នឿ ណា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិចំរើន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

បច្ចុប្បន្នក្មេងទំនើងទាំង១២នាក់ ក្រោយពីសមត្ថកិច្ចអប់រំណែនាំរួច ឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។
ដោយឡែកនៅស្រុកស្នួល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ដដែលនេះ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការ ដ្ឋាននគរបាលស្រុកស្នួល ក៏បានចុះបង្រ្កាបសកម្ម ភាពក្មេងទំនើងមួយក្រុមមានគ្នីគ្នាចំនួន០៣ នាក់រួមមាន៖
១៖ ឈ្មោះ យ៉េត លីហេង ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស
២៖ ឈ្មោះ សុខ វ៉ាស៉ីន ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស
៣៖ ឈ្មោះ អេន ពិសិដ្ឋ ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស ទាំង០៣នាក់ រស់នៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានធ្វើសកម្មភាពជិះម៉ូតូបង្ហោះ យ៉ាងអាណាធិបតេយ្យ ដែលធ្វើឲប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវនានា ក្នុងមូលដ្ឋានស្រុកស្នួល។


បច្ចុប្បន្នក្រុមក្មេងទំនើងទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ច ណែនាំ អបរំ និងចុះកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច រួចអនុញ្ញាតឲ្យអនាព្យាបាល ធ្វើលិខិតធានាត្រឡប់ទៅលំនៅដ្ឋានវិញ ដើម្បីធ្វើការណែនាំអបរំបន្ត៕