2023-09-19 05:09
151

ភ្នំពេញ៖ ម៉ូតូសណ្តោងរ៉ឺម៉កបេីកបរលឿនចាប់ហ្វ្រាំងមិនជាប់ជ្រុលបុករថយន្តពីក្រោយបណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលា៩យប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចមុខវត្តសំបួរមាស តាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកMG ពណ៌ស ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុក៏ស៊ីញ៉ូបត់ឆ្វេងឆ្លងផ្លូវបំណងបត់ត្រឡប់ក្រោយភ្លាមនោះស្រាប់តែមានបុរសម្នាក់បេីកម៉ូតូសណ្តោយរ៉ឺម៉កមកពីក្រោយលឿនចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតបែងស្តុបខាងក្រោយផ្នែកខាងឆ្វេង តែមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលភាគីទាំងសងខាង៕