2023-12-24 01:12
135

ភ្នំពេញ៖ កីទ្បាករប្រដាល់គុណខ្មែរ  ម៉ានូ  សិល្បៈ ដែលមានឈ្មោះ ដើម Emmanuel ជនរជាតិ នីហ្សេរីយ៉ា សញ្ញាតិកម្ពុជា បើករថយន្តស៊េរីទំនើប ម៉ាក  LEXUS NX200T ក្នុងល្បឿនលឿនជ្រុលបុកផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើយយ៉ាងខ្លាំងទាំងកណ្តាលអាធ្រាត្រ និងបានដោះស្រាយបញ្ចក់រឿងភ្លាមៗ ដោយចេញសងសំណងការខួចខាតដល់ម្ចាស់ផ្ទះ។ 
   ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើង ដោយរថយន្តស៊េរីទំនើប ម៉ាក LEXUS NX200T ពណ៌ស ពាក់ស្លាកលេខកម្ពុ ជាPPH53235 កើតឡើងនៅលើផ្លូវ ៥៩២  ក្នុងសង្កាត់បឹងកក់ទី២  ខណ្ឌទួលគោក  រាជធានីភ្នំពេញ  វេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ដែលបើកបរដោយកីឡាករប្រដាល់គុណខ្មែរ ឈ្មោះ ម៉ានូ សិល្បៈ ជាសមាជិកក្លិបប្រដាល់គុនខ្មែរជើងឯកពិភពលោករបស់ឧកញ៉ា ស្រី ចាន់ថន។
   តាមសាក្សីបាននិយាយថា មុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្ត ស៊េរីទំនើប ម៉ាក LEXUS NX200T យ៉ាងលឿនដូចហោះ តាមបណ្តោយលើផ្លូវ ៥៩២ ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋទាំងកំរោលបណ្តាលឱ្យរងការខួចខាតទាំងរថយន្ត និងផ្ទះ ប៉ុន្តែសំណាងល្អមិនមានអ្នករងគ្រោះថ្នាក់ឡើយ។ សាក្សីបន្តទៀតថា ក្រោយពេលកើតហេតុ ឃើញកីឡាករប្រដាល់គុណខ្មែរ ឈ្មោះ Emmanuel ជនរជាតិ នីហ្សេរីយ៉ា ដែលមានឈ្មោះខ្មែរថា «ម៉ានូ សិល្បៈ» បានបើកទ្វាចុះពីក្នុងរថយន្តចរចាជាមួយម្ខាស់ផ្ទះរងគ្រោះសងសំណងការខូចខាតដើម្បីបញ្ចប់រឿងភ្លាមៗតែម្តង។
   បច្ចុប្បន្ន រថយន្តរបស់កីឡាករ ម៉ានូ សិល្បៈ ត្រូវបានស្ទួចយកទៅដើម្បីធ្វើការជួសជុល និងបានសំណងការខូចខាត់ទៅដល់ម្ខាស់ផ្ទះដើម្បីបញ្ចប់រឿង៕