2024-02-05 11:02
82

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ  នៅព្រឹក ថ្ងៃ ទី ០៥  ខែកុម្ភៈ  ឆ្នាំ ២០២៤  បានឱ្យដឹងថា  កម្លាំងសមត្ថកិច្ចចម្រុះតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ក្នុង រាជធានី ភ្នំពេញ  កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ បានបន្តចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ឃាត់ យានយន្ត ល្មើសបាន ៧៨ គ្រឿងក្នុងនោះល្មើសជាតិស្រវឹង ៤៥គ្រឿង។

របាយការណ៍ ដដែល  បន្តថា  ជាក់ស្ដែង ក្នុងប្រតិបត្តិការនោះ លទ្ធផលការ អនុវត្ត រឹត បន្តឹង ច្បាប់ ចរាចរណ៍ ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការ ដឹកនាំ ត្រួត ពិនិត្យ អនុវត្ត ផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង ការ នគរបាល រាជ ធានី ភ្នំពេញយប់មិញ  តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បាន ចុះ  អនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ដោយបាន ឃាត់ យាន យន្ត ល្មើស ចំនួន៧៨គ្រឿង (រថយន្ត ចំនួន៣២គ្រឿង, ម៉ូតូ ចំនួន៤៦គ្រឿង)។

ក្នុងនោះទី ១. ល្មើសជាតិស្រវឹង ចំនួន ៤៥ គ្រឿង, កម្រិត ០.២៥ - ០.៣៩ mg/L ចំនួន ១៣ គ្រឿង។ អ្នកបើកបរម៉ូតូ ចំនួន ៥ នាក់ និងអ្នកបើកបររថយន្ត ចំនួន៨នាក់។ កម្រិត ០.៤០ mg/L ឡើង ចំនួន ៣២គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១៧នាក់ និងអ្នកបើកបររថយន្ត ចំនួន១៥នាក់។

ចំណែក បទល្មើសផ្សេងៗ ចំនួន ៣៣ គ្រឿង, រួមមាន អត់មួកសុវត្ថិភាព ចំនួន ២៤ គ្រឿង និង រថយន្ត គ្មាន ប័ណ្ណបើកបរ ចំនួន ៩គ្រឿង៕