2024-03-21 12:03
62

ភ្នំពេញ៖ លោក ទូច សុខៈ (សុឃៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «ពាក់ព័ន្ធលើករណីការរឹតបន្តឹងការប្រើប្រាស់រំសេវជាតិផ្ទុះ ដើម្បីធ្វើអាជីវកម្មក្នុងមុខរបរផលិតកាំជ្រួច ឬក៏អាជីវកម្ម នៅតាមបណ្ដារាជធានី ខេត្ត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនមួយនេះ ដែលក្រសួងមហាផ្ទៃ ណែនាំនោះ គឺមិនមានតែបំណង ឬចេតនាណាមួយធ្វើឱ្យប៉ះពាល់ទៅដល់ការប្រកបអាជីវកម្មរបស់ណាបងប្អូនដែលកំពុងតែប្រតិបត្តិការនោះទេផ្ទុយទៅវិញវាគឺជាវិធានការមួយដើម្បីធ្វើឱ្យមានណាភាពអាស្របច្បាប់ ឬក៏សត្យានុកូលភាពនៃការប្រកបអាជីវកម្មរបស់បងប្អូនដែលកំពុងប្រតិបត្តិការបច្ចុប្បន្ន ពីព្រោះអ្វីៗត្រូវធ្វើទៅតាមណានិយាមដែលរដ្ឋបានណាកំណត់ពោល គឺច្បាប់សម្រាប់គ្រប់គ្រងណាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមតែម្តង»

 អ្នកនាំពាក្យរងរូបនេះ បានលើកឡើងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះ បន្ទាប់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើចេញសេចក្តីណែនាំ និងជំរុញឲ្យមានការរឹតបន្តឹងគ្រប់គ្រង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់ រំសេវជាតិផ្ទុះ នៅតាមគ្រប់បណ្តារាជធានី ខេត្ត ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

 លោក ទូច សុខៈ បានថ្លែងទៀតថា ការណែនាំក៏ជាវិធានការដែលហៅថានិរន្តរាយ ឬជាវិធានការបង្ការទុកជាមុនដើម្បីបញ្ជៀសរាល់បាតុភាព ឬក៏ហេតុការណ៍ដែលកើតចេញអំពីការប្រើប្រាស់គ្រាប់រំសេវផ្សេងៗ នៅក្នុងការប្រកបអាជីវកម្មផងដែរ ពោលគឺគ្រប់គ្រងការស្តុកទុក គ្រប់គ្រងនូវការចរាចរណ៍ដឹកជញ្ជូន ចែកចាយ ឬក៏ការផលិតបម្លែងទៅជាអ្វីមួយផ្សេងទៀតឱ្យបានល្អប្រសើរ និងការគ្រប់គ្រងឱ្យបានកុំឱ្យមាននូវការថ្លោះធ្លោយកើតចេញជាបញ្ហា ឬក៏បុគ្គលឆ្លៀតឱកាសណាមួយប្រើប្រាស់នូវរំសេវជាតិផ្ទុះទាំងអស់នោះ ដែលធ្វើអ្វីមួយនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សន្តិសុខ ហៅថាសុវត្ថិភាពសង្គមរបស់យើងដែលកំពុងតែមានសភាពល្អប្រសើរនាពេលបច្ចុប្បន្ននេះ។

 អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «វាក៏ជាវិធានការមួយដែលយើងអ្នកដើរឲ្យបានមុននឹងបញ្ហាជៀសវាងបញ្ហាឡើងទើបយើងចាត់ការដើម្បីគ្រប់គ្រង ឬដើម្បីអន្តរាគមន៍ ដើម្បីស្ដារឡើងវិញ វាប្រសើរជាង ដូច្នេះសូម បញ្ជាក់បន្ថែមជូនបងប្អូនអ្នកសារព័ត៌មាន ក៏ដូចជាបងប្អូនអាម្ចាស់អាជីវកម្មទាំងអស់មានការសហការចូលរួមហើយសង្ឈឹមជឿជាក់ថារដ្ឋបាលរាជធានី ខេត្តទាំងអស់លោកនឹងការធ្វើការងារនេះស្របទៅតាមច្បាប់ និងសិល្បៈ ដើម្បីធ្វើឲ្យការប្រកបអាជីវកម្មរបស់បងប្អូន គឺមានភាពស្របច្បាប់ និងមានសុវត្ថិភាពទាំងព្រហ្មប្រជាជាតិនៃព្រះរាជាណាចក្រកម្ពុជា៕