2023-03-27 09:03
513

ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី២៦ខែមីនា ឆ្នាំ២០២៣ ក្រុមចោរមួយក្រុមបានប្រើប្រាស់កាំបិតខ្វែវ «ស្ទាក់កាប់ប្លន់យកម៉ូតូ» ដែលមានប្រុស មានស្រីចំនួន៧នាក់នោះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត កសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងខេត្ត  ក្រោយពីមន្ត្រីជំនាញបញ្ចប់នីតិវិធី។ 

ជនសង្ស័យ៧នាក់ ដែលត្រូវឃាត់ខ្លួនពីបទ «ប្លន់» នោះរួមមាន ៖ ១- ឈ្មោះ សល់ ស៊ឺ ភេទប្រុស អាយុ១៤ឆ្នាំ, ២- ឈ្មោះ ជា ចន្នី ភេទស្រី អាយុ១៧ឆ្នាំ(ទាំង២នាក់នេះរស់នៅក្រុងប៉ោយប៉ែត),៣- ឈ្មោះ អេង វិជ្ជា ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិគោកអំពិលឃុំភ្នំសំពៅ,៤-ឈ្មោះ សាត ង៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្ដោង ឃុំភ្នំសំពៅ, ៥- ឈ្មោះ តឿម វិបុលហៅ គូ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិចែងក្ដា ឃុំភ្នំសំពៅ, ៦- ឈ្មោះ វ៉ាន់ ជឿន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចែងក្ដា ឃុំភ្នំសំពៅ និង៧- ឈ្មោះ រុន ស៊ីដេត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់។

ជនទាំង៧នាក់នេះ ត្រូវជាប់សង្ស័យក្នុងអំពើ «ប្លន់យកម៉ូតូ» ចំនួន២ករណីក្នុងអំឡុងខែមីនានេះ ដែលចុង ក្រោយក្រុមនេះ បានប្រើប្រាស់កាំបិតខ្វែវស្ទាក់កាប់ប្លន់យកម៉ូតូ នៅចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង កាលថ្ងៃដើមសប្ដាហ៍។ ក្រុមជនសង្ស័យទាំង ៧នាក់នេះ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃ ទី២៤ ខែមីនា។

ដំបូងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនមុខ សញ្ញាសង្ស័យម្នាក់ឈ្មោះ សល់ ស៊ឺ ដល់ក្រុងប៉ោយប៉ែត ដោយមានកិច្ចសហការពីកម្លាំងនគរបាលម្ចាស់ដែនដីផងដែរ។ ក្រោយពីនាំយកមកសួរនាំ ទើបកម្លាំងជំនាញឈានដល់ការតាមចាប់ខ្លួនបក្សពួកក្រុមនេះជាបន្ត បន្ទាប់មានស្រី មានប្រុសចំនួន៦នាក់ទៀត ថែមទាំងដកហូតបានវត្ថុតាងមួយចំនួនផងដែរ។

ក្រុមចោរដែលប្រើប្រាស់កាំបិតខ្វែវមួយក្រុមនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីពួកគេបានធ្វើសកម្មភាព «ប្លន់» ចុងក្រោយ នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមីនា នៅចំណុចផ្លូវបំបែកហាយវេ ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ក្រុមនេះ បានស្ទាក់ «ប្លន់» យុវជន៤នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នាត្រឡប់មកពីចូលរួមកម្មវិធីមួយ។ លុះមកផ្ទះពួកគេវិញនៅឃុំឈើទាល ស្រុកបាណន់ តែពេលជិះមកដល់ចំណុចកើតហេតុ ក៏ត្រូវក្រុមជនសង្ស័យខាងលើ ជិះម៉ូតូតាមស្ទាក់ «ប្លន់» តែម្ដង។

ក្រុមចោរខាងលើទាំងនេះ បានប្រើប្រាស់កាំបិតខ្វែវស្រែកគំរាមកាប់សម្លាប់ តែជនរងគ្រោះផ្តួលម៉ូតូ រួចនាំគ្នារត់ចូលព្រៃក្បែរនោះ មិនមានរងរបួសទេ គ្រាន់តែក្រុមចោរកាប់កម្ទេចម៉ូតូ មុនពេលពួកគេលើកយកម៉ូតូជិះគេចខ្លួន។ក្រុមចោរបានសារភាពថា ពួកគេពិតជាបានរួមដៃគ្នាធ្វើ សកម្មភាព តាមស្ទាក់ «ប្លន់យកម៉ូតូ» របស់ជនរងគ្រោះខាងលើនេះមែន។ ក្រុមនេះបានអួតប្រាប់សមត្ថកិច្ចថា នេះមិនមែនជាលើកដំបូងទេ ដែលពួកខ្លួនបានចេញ «ប្លន់ម៉ូតូ» បានសម្រេច គឺធ្លាប់ប្លន់បែបនេះបានសម្រេចចំនួន០២ករណីមកហើយ។

ក្រុមនេះបានសារភាពបន្ថែមថា កាលពីវេលាទៀបភ្លឺ ថ្ងៃទី៩ ខែមីនា កន្លងទៅ ក្រុមខ្លួនប្រដាប់ដោយកាំបិតខ្វែវដដែល បានចេញធ្វើសកម្មភាពស្ទាក់ «ប្លន់យកម៉ូតូ» បានសម្រេច នៅតាមដងផ្លូវត្រង់ចំណុចភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់។ អំពើប្លន់នេះ មិនបានធ្វើឲ្យជនរងគ្រោះរងរបួសទេ ព្រោះពេលពួកចោរស្រែកសម្លុត ឲ្យឈប់ម៉ូតូនោះ ជនរងគ្រោះបានផ្ដួលម៉ូតូចោល រួចរត់គេចខ្លួនបាត់ ទើបពួកចោរប្លន់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្ដង។

បើតាមសមត្ថកិច្ច និងយោងលើចម្លើយសារភាពរបស់ក្រុមចោរនេះផង អំពើ «ប្លន់» បានកើតឡើងបានកើត ឡើងចំនួន៧ករណីមកហើយ គ្រាន់តែរយៈពេលជាងកន្លះខែសម្រាប់ក្នុងខែមីនានេះ ក្នុងនោះមាន១ករណី «ប្លន់» ក្នុងលំនៅឋាន រីឯ៦ករណីទៀត «ប្លន់» តាមដងផ្លូវ។ ប៉ុន្តែយ៉ាងណា កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងជំនាញតាមបណ្ដាស្រុក និងក្រុង បានធ្វើការស្រាវជ្រាវ រហូតបំបែកសម្បុកក្រុមចោរ១ប្លន់នេះ បានចំនួន៦ករណីហើយ ខណៈកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កំពុងដើរអូសជើងទាំងមេទាំងកូន តែបែរជាមានមន្ត្រីមួយចំនួនជំនាញខាងរត់ការដោះជនល្មើសពីតុលាការទៅវិញ។សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន៧នាក់ត្រៀមបញ្ជូនទៅតុលាការ។ លោក ឈឿង គឹមសុង ស្នងការរងដែលទទួលភារកិច្ចនេះ បានបញ្ជាក់ថា ពេលនេះកម្លាំងការិយាល័យជំនាញត្រៀមបញ្ជូនជនសង្ស័យប្រុសស្រីទាំង៧នាក់ ទៅកាន់សាលាដំបូងខេត្តហើយ ៕