2023-08-03 04:08
385

ខេត្តកណ្តាល : មហាជនអ្នកប្រើប្រាស់បណ្ដាញក្នុងសង្គម នៅព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ នេះ ក៏បាននាំគ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាពព្រះសង្ឃពីរអង្គ និមន្តយកចង្ហាន់មកភ្ជួរទុកឱ្យអ្នកក្រខ្សត់ ដែលកំពុងទទួលបានការចែករំលែកពេញបណ្ដាញសង្គម។

 វីដេអូដែលកំពុងផ្ទុះការចាប់អារម្មណ៍មានរយៈពេលប្រមាណជិត ៣០ វិនាទីនេះ ត្រូវបានបង្ហោះឡើងដោយគណនីមួយដែលមានឈ្មោះ Sreyloeng Phoun គឺនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ ព្រមទាំងបានបញ្ជាក់ថា ៖ «ខ្ញុំករុណាសូមថ្វាយបង្គំលោកប្អូន ហើយក៏អរព្រះគុណជំនួសយាយតា និងជនអនាថាក្រក្សត់ទាំងអស់ផងដែរ និមន្តបិណ្ឌបាទយកចង្ហាន់ចែករំលែកដល់អ្នកក្រក្សត់»

 តាមរយៈសកម្មភាពដ៏ប្រពៃនេះ បានធ្វើឱ្យមហាជនដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម កោតសរសើរទៅដល់ព្រះសង្ឃទាំង ២ អង្គ និងចែករំលែកបន្តគ្នាព្រោងព្រាតពេញបណ្ដាញសង្គម៕