2023-07-11 09:07
407


កំពង់ចាម៖ មុខសញ្ញាធ្វើសកម្មភាពឆក់យ៉ាងសកម្ម ចំនួន ០៥នាក់ ត្រូវបានកម្លាំងជំនាញព្រហ្ឌទណ្ឌ នៃស្នងការនគរបាលខេត្តគំពង់ចាម បើកប្រតិបត្តិការដោយសហការជាមួយកម្លាំងពាក់ព័ន្ធបង្ក្រាប និងឃាត់ខ្លួនបានចំនួន ០៥នាក់។ 


   ​​នគរបាលបានឲ្យដឹងថា កាលពីនៅថ្ងៃទី០៩ ខែកក្កដា  ឆ្នាំ២០២៣នេះ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបប្រាក់) ចំនួន ០២ករណី  នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៧A នៅក្នុងភូមិស្លែង  ឃុំជ្រៃវៀន ១ករណី  និង ក្នុង ភូមិតាកុច ឃុំស្រង៉ែ  ០១ករណី ទៀត ស្ថិត ក្នុង ភូមិសាស្រ្ត ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ 
   ក្រោយពេលកេីតហេតុ និងទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាមៗនោះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ បើកកិច្ចប្រតិបត្តិ ការស្រាវជ្រាវ បន្ទាន់  រហូត មានការបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាធ្វើសកម្មភាពបាន ចំនួន ០២នាក់ រួមមាន៖
   ១- ឈ្មោះ រ៉េត សារីម ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មានស្រុកកំណើតនៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកបាទី ខេត្តតាកែវ បច្ចប្បន្នស្នាក់នៅភូមិអូឌឹម សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
   ២- ឈ្មោះ អាត សំអន ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ផ្អែកតាមការសាកសួរបំភ្លឺពីជនសង្ស័យទាំងពីរខាងលេី នៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបន្ដ នីតិវិធីចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាបន្ថែម ចំនួន ០៣នាក់ ផ្សេងទៀត  រួមមាន៖ 
   ១- ឈ្មោះ ពឿន ពុទ្ធី ហៅ ធី ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិអូដឹម សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 
   ២- ឈ្មោះ វីរៈ វិទូ ហៅ ហេង ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
៣- ឈ្មោះ រី ឧត្តម ហៅ រ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ ស្នាក់នៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 
   បច្ចុប្បន្នជនសង្ស័យ ទាំង ០៥នាក់ រួមនឹងវត្ថុតាង  ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជា របស់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

ចំពោះករណីនេះបន្ទាប់ពីហេតុការណ៍កើតឡើង និងទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ , ស្រុកជើងព្រៃ និងស្រុកបាធាយ បើកកិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាធ្វើសកម្មភាពចំនួន០២នាក់ភ្លាមៗគឺ ៖
១-ឈ្មោះ រ៉េត សារីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកបាទី ខេត្តតាកែវ បច្ចប្បន្នស្នាក់នៅភូមិអូដឹម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ អាត សំអន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដកហូតវត្ថុតាងរួមមាន ៖
-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ចំនួន០១គ្រឿង។ 
-មួកសុវត្តិភាពចំនួន០២
-កាបូបស្ពាយពណ៌ផ្កាឈូកចំនួន០១ (ជាកាបូបរបស់ជនរងគ្រោះ)។
លោកឧត្តមសេនីយ៍ ហេង វុទ្ធី បានប្រាប់អោយដឹងថា ផ្អែកតាមការសាកសួរ ជនទាំង០២នាក់ខាងលើ នៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងសហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់ទៀតគឺ៖ 
១-ឈ្មោះ ពឿន ពុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូដឹម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ វីរៈ វិទូ ហៅ ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
៣-ឈ្មោះ រី ឧត្តម ហៅ រ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូម៉ាកសហុងដាឌ្រីម ចំនួន ០២គ្រឿង (សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ចំនួន០២គ្រឿង) 
-ទូរស័ព្ទដៃចំនួន០៤គ្រឿង (ម៉ាករៀលមី ពណ៌ខ្មៅ , ម៉ាកវីវ៉ូ ពណ៌ស្វាយ , អាយហ្វូន៧ផ្លាស់ ពណ៌ស និងណូគាពណ៌ខ្មៅ)។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់នេះ រួមនឹងវត្ថុតាងខាងលើត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកព្រៃឈរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕