2023-10-27 09:10
373

ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង០៧និង៣០នាទី នៅចំណុចផ្ទះលក់ចាប់ហួយ ផ្លូវបេតុង ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជើងឯក បានធ្វើការបង្រ្កាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងង់ទោស(ឆក់ទូរស័ព្ទដៃ) ។

ជនសង្ស័យឈ្មោះ ពេជ្រ ច័ន្ទមន្នីលីយ៉ា ហៅ យ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់សុភមង្គល ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។ 

សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃម៉ាក Iphone 11 ពណ៌ស្វាយ ចំនួន០១គ្រឿង ។
បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕