2024-01-24 12:01
76

ប៉ោយប៉ែត៖     លោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ) ប្រធានប្រតិបត្តិការស៊ើបអង្កេតអន្តរជាតិ នៃនាយកដ្ឋានឧក្រិដ្ឋកម្ម នៃអគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន ប្រគល់ម៉ាស៊ីន អ៊ិចសារ៉េ ចំនួន ០២គ្រឿង ដែលជាអំណោយរបស់ប្រទេសជប៉ុន សម្រាបបំរើការត្រួកពិនិត្យអាវុធជាតិផ្ទុះ និងសារធាតុញៀន ជូនដល់ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ស្តីទី បានស្វាគមចំពោះការអញ្ជើញដោយផ្ទាល់ លោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ) ប្រធានប្រតិបត្តិការស៊ើបអង្កេតអន្តរជាតិ នៃនាយកដ្ឋានឧក្រិដ្ឋកម្ម អគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន លើការត្រួតពិនិត្យកន្លែងបំពេញការងារ បែបបទចេញ-ចូល និងម៉ាស៊ីន អ៊ិចសារ៉េ ចំនួន ០២គ្រឿង ដែលជាអំណោយរបស់ប្រទេសជប៉ុន ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

លោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត ជាការផ្តាំផ្ញើពីសំណាក់លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍សូមថ្លែងអំណរអរគុណដល់រដ្ឋាភិបាលជប៉ុន ក៍ដូចជាប្រជាពលរដ្ឋជប៉ុនដែលតែងគាំទ្រនិងជួយដល់កម្ពុជាជាច្រើនវិស័យ។
    
ជាការឆ្លើយតបនៅការទទួលស្វាគមយ៉ាងកក់ក្តៅពីសំណាក់នគរបាលកម្ពុជាលោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ) សង្ឃឹមថា ម៉ាសុី អ៊ិចសារ៉េ ចំនួន ០២គ្រឿង នេះនិងជួយដល់កម្ពុជាបានយ៉ាងច្រើនក្នុងការទប់ស្កាត់បទល្មើសនានា ដូចជា ការជួញដូរអាវុធ ការចរាចរគ្រឿងញៀន និងរូបបីយប័ណ្ណឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ជាមួយគ្នានោះលោកក៍បានសំណូពរអោយមានការថែទាំម៉ាសុីនទាំងពីឲ្យបានយូរ៕