2023-04-24 03:04
300

ភ្នំពេញ៖ ដោយសារតែមានជម្លោះពាក្យគ្នាជាមួយបងប្អូនថ្លៃ ក្នុងវង់ផឹកស៊ីជួបជុំគ្រួសារមន្ត្រី យោធា ម្នាក់ បានទាញកាំភ្លើងពីចង្កេះបាញ់ឡើងលើ ចំនួន០២គ្រាប់ និងបន្តបាញ់សម្លាប់ខ្លួនតែម្តង។

ហេតុការណ៍បាញ់សម្លាប់ខ្លួនដ៏ភ្ញាក់ផ្អើលនេះ កើតមានឡើង កាលពី វេលា ម៉ោង  ៧ និង ៣០ នាទី យប់ ថ្ងៃ ទី ២៣ ខែមេសា ឆ្នាំ ២០២៣ ស្ថិត ក្នុងភូមិ គោក ចំបក់ សង្កាត់ ចោម ចៅ ទី ១ ខណ្ឌ ពោធិ៍ សែន ជ័យ  រាជធានីភ្នំពេញ។

ជនរងគ្រោះដែលបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនមានឈ្មោះ តេ ង ឃាង អាយុ  ៤២ ឆ្នាំ ជា មន្ត្រី យោធា បម្រើការងារនៅបញ្ជាការដ្ឋាន ជាតិ កម្លាំង ពិសេស ប្រឆាំង ភេរវកម្ម រស់នៅ ភូមិ តា ងួ ន ក្នុង សង្កាត់ កា កាប ទី ១ ខណ្ឌ ពោធិ៍ សែន ជ័យ បានបាញ់ខ្លួនឯងពីក្រោមចង្កាធ្លាយគប់ត្រចៀករបួសធ្ងន់។

តាម ប្រភព ព័ត៌មាន ពី ក្រុម គ្រួសារ ជន រង គ្រោះ បាននិយាយថា មុនពេលកើតហេតុក្រុមគ្រួសារមានគ្នា៥ទៅ៦នាក់ បានជួបជុំគ្នាផឹកស៊ី សប្បាយជាមួយ ក្រុម គ្រួសារហើយជនរងគ្រោះស្រវឹងបោកកែវស្រា។  បន្ទាប់ពីបោកកែវស្រាបងថ្លៃ បាននិយាយណែនាំ រឿង បោកកែវនេះដដែលពេកធ្វើឲ្យជនរងគ្រោះខឹង និងអត់ចិត្តនឹងបងថ្លៃនិយាយសាំពេកបានដើរទៅកាំភ្លើងបាញ់ឡើង ចំនួន០២គ្រាប់ បន្ទាប់មកបាញ់សម្កាប់ខ្លួនបង្កការភ្ញាក់ផ្អើលតែម្តង។

បច្ចុប្បន្ន ជនរងគ្រោះកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ កននុងមន្ទីរពេទ្យព្រះកុសមៈ៕