2023-09-26 12:09
176

(កែប)កាលពីរសៀលថ្ងៃទី ២៥ ខែកញា ឆ្នាំ២០២៣ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានអញ្ជើញអមដំណើរនិមន្ត ព្រះសាសន៍មុនីមហាកម្មដ្ឋានាចរិយ ហុឹម ប៊ុនធឿន ធម្មត្ថេរោប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះពិនិត្យមើលកន្លែងទីតាំងដែលគម្រោងសាងសង់ព្រះពុទ្ធរូបដ៍ធំមួយអង្គ កម្ពស់៤៥ ម៉ែត្រទ្រង់ឱ្យអភយទាននៅលើកំពូលភ្នំកែបនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែបដែលស្ថិតនៅក្នុងភូមិកែបសង្កាត់កែបក្រុងកែបខេត្តកែប។

ឯងឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបអញ្ជើញអមនិមន្តព្រះសាសន៍មុន្នី មហាកម្មដ្ឋានចរិត ហុឹម ប៊ុន ធឿន ធម្មត្ថេរោ ព្រះសង្ឃអង្គជាប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះពិនិត្យមើលកន្លែងទីតាំងដែលគម្រោងសាងសង់ព្រះពុទ្ធរូបធំមួយអង្គនៅលើកំពូលភ្នំកែបនេះឯកឧត្តមអភិបាលខេត្តកែបបានបញ្ជាក់ថាគម្រោងនេះគឺជាគម្រោងថ្មីមួយទៀតបន្ថែមរបស់ខេត្តកែប ដើម្បីសាងព្រះពុទ្ធរូបប្បដិមា ដែលមានកម្ពស់ ៤៥  ម៉ែត្រ ដែលគម្រោងត្រូវសាងសង់នៅលើខ្នងភ្នំកែប នៅក្នុងក្រុងកែប ខេត្តកែប។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ឱ្យដឹងថា គម្រោងកសាងព្រះពុទ្ធរូបប្បដិមាដែលមានកម្ពស់ ៤៥ ម៉ែត្រនៅលើកំពូលភ្នំកែបនេះអភិបាលខេត្តកែប បានដឹកនាំមន្ត្រី និងមន្ទីរជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យ នៅក្នុងបទបង្ហាញស្តីពីគម្រោងកសាងព្រះពុទ្ធរូបប្បដិមាធំមួយអង្គទ្រង់ឱ្យអភយទានកម្ពស់ ៤៥ ម៉ែត្រនៅលើកំពូលភ្នំកែប បច្ចុប្បន្ននេះ គម្រោងបានយកចិត្តទុកដាក់ និងសិក្សាលម្អិតពង្រីកកសាងព្រះពុទ្ធរូបបដិមាធំកម្ពស់ ៤៥ ម៉ែ ឲ្យស្អាតដើម្បីទាក់ទាញបម្រើឱ្យវិស័យព្រះពុទ្ធចក្រ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរអន្តរជាតិ និងបានឃើញគ្រប់ជ្រុងជ្រោយតាមប្រវត្តិសាស្រ្ត និងបែបជំនឿរបស់សាសនាព្រះពុទ្ធដែលជាសាសនារដ្ឋ  ដែលទទួលបានការចូលរួមគាំទ្រពីក្រសួងជំនាញពាក់ព័ន្ធ និងរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម សោម ពិសិដ្ឋអភិបាលខេត្តកែប បានបញ្ជាក់ថាគម្រោងកសាងព្រះពុទ្ធរូបប្បដិមាធំមួយអង្គកម្ពស់ ៤៥ ម៉ែត្រនៅលើកំពូលភ្នំកែបនេះដែរ ជាការរក្សានូវអត្តសញ្ញាណ និងសាសនាជាតិ ព្រោះព្រះពុទ្ធប្បដិមាគង់នៅជាសម្បត្តិវប្បធម៌ជាតិតជំនាន់សម្រាប់ជាទីសក្ការៈដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកត ដល់កូនចៅជំនាន់ក្រោយមានជំនឿសាសនាដែលនិងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការរីកចម្រើនផ្នែកចំណេះដឹងនិងអាចកៀរគរកប្រាក់ចំណូលពីគម្រោងមួយនេះដើម្បីជួយសម្រួលដល់ជីវភាព របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ទូទាំងខេត្តកែបដែលធ្វើឱ្យពលរដ្ឋកាន់តែមានការរីកចម្រើនប្រសើរឡើងបន្ថែមទៀត។(សឹង រ៉ាត់)