2023-11-24 10:11
292

ព្រះសីហនុ៖ ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានបានកំណត់ទិសដៅអាទិភាព ចំនួន ៣ ដើម្បីឆ្លើយទៅនឹងការគ្រប់់គ្រងពន្ធនាគារឱ្យមានប្រសិទ្ធភាព ស្របពេលតាមចំនួននៃអ្នកជាប់ឃុំ និងដើរឱ្យទាន់យុគសម័យបច្ចេកវិទ្យាឌីជីថល។

សម្រាប់ទិសដៅអទិភាព ចំនួន ០៣ ដែលអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានដាក់ចេញនោះ រួមមាន៖ ទី១- រៀបចំហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារឱ្យឆ្លើយតបកំណើនជនជាប់ឃុំ, ទី២- បណ្តុះបណ្តាលធនធាន និងរៀបចំនួនមន្ត្រីឱ្យឆ្លើយតបចំនួនជនជាប់ឃុំ និង ទី៣- អភិវឌ្ឍន៍សមត្ថភាពមន្រ្តីឱ្យដើរទាន់យុគសម័យបច្ចេកវិទ្យាឌីជីថល។

សូមជម្រាបថា ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាថ្នាក់ដឹកនាំពន្ធនាគារទូទាំងប្រទេស សហការរៀបចំដោយ អគ្គនាយកដ្ឋានពន្ធនាគារ និងគណៈកម្មាធិការអន្តរជាតិ នៃកាកកបាទក្រហម ICRC ក្រោមអធិបតីភាព លោក ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម លោក ឈន សាណាត អគ្គនាយកពន្ធនាគារ បានថ្លែងថា អង្គការ ICRC តែងតែគាំទ្រសកម្មភាពរបស់អគ្គនាយកដ្ឋានពន្ធនាគារ និងបានចូលរួមយ៉ាងសកម្ម ផ្តល់ការគាំទ្រចំណេះចំនាញ និងឧបត្ថមសំភារៈចាំបាច់ដល់មន្រ្តី និងជនជាប់ឃុំនាពេលកន្លងមក។ លោកបានបន្តទៀតថា សិក្ខាសាលាពេលនេះ គឺ ជាឱកាសមួយដើម្បីឆ្លុះបញ្ចាំងនូវទិដ្ឋជាក់ស្តែងក្នុងពន្ធនាគារ តាមរយៈប្រធានបទ ២ធំៗ គឺ «ទី១- ការផ្គក់ផ្គង់របបអាហារជនជាប់ឃុំ និង ទី២- ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ»។

ឧត្តមអគ្គានុរក្ស.១ ឈន សាណាត បានបញ្ជាក់ថា ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន វិស័យពន្ធនាគារ នៅមានបញ្ហាប្រឈមចំពោះមុខ និងនៅពេលខាងមុខដែលយើងត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត និងកំណត់ទិសដៅអាទិភាព ចំនួន ៣៖ «ទី១- រៀបចំហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារឱ្យឆ្លើយតបកំណើនជនជាប់ឃុំ, ទី២- បណ្តុះបណ្តាលធនធាន និងរៀបចំនួនមន្ត្រីឱ្យឆ្លើយតបចំនួនជនជាប់ឃុំ និង ទី៣- អភិវឌ្ឍន៍សមត្ថភាពមន្រ្តីឱ្យដើរទាន់យុគសម័យបច្ចេកវិទ្យាឌីជីថល»។

លោក ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ដឹកនាំសំខាន់ៗ រួមមាន៖ 
ទី១- សូមយកចំណេះដឹងបទពិសោធន៍ ដែលទទួលបានពីសិក្ខាសាលាទៅអនុវត្តក្នុងសកម្មភាពការងារជាក់ស្តែងឱ្យកាន់តែមានប្រសិទ្ធភាព។
ទី២- សូមចែករំលែកបទពិសោធន៍ ផ្សព្វផ្សាយលទ្ធផល និងចំណេះដឹងថ្មីៗ ដែលទទួលបានពីសិក្ខាសាលានេះដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទឱ្យបានទូលំទូលាយ។
ទី៣- ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។
ទី៤- បន្តអនុវត្តផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាព រយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់អគ្គនាយកដ្ឋានពន្ធនាគារ។
ទី៥- ត្រួតពិនិត្យវាយតម្លៃលទ្ធផលការងារឱ្យបានហ្មត់ចត់ករណីចាំបាច់ត្រូវស្នើសុំកែសម្រួលលិខិតបទដ្ឋានគតិយុត្ត ដើម្បីឆ្លើយតបនឹងស្ថានភាពសង្គមសេដ្ឋកិច្ច បច្ចេកវិទ្យា និងសំណូមពរពីផ្នែកពាក់ព័ន្ធ។ 
ទី៦- បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួង ស្ថាប័ន វិស័យឯកជន អង្គការដៃគូជាតិ និងអន្តរជាតិ ក៏ដូចជាការព្យាយាមទាក់ទាញ អ្នកជំនាញបច្ចេកទេស និងធនធានហរិញ្ញវត្ថុពីមជ្ឈដ្ឋានជុំវិញ៕