2024-02-13 06:02
159

ភ្នំពេញ៖  ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានី ភ្នំពេញនៅរសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ បាន អមដំណើរ ឯកឧត្ដម ឧកញ៉ា មហាមន្រ្តី គុយ  សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនិងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅអម ក្រសួងព្រះបរមរាជវាំងបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងព្រះរាជពិធីយាងសួរសុខទុក្ខ  និងប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ក្រុមកម្មករ កម្មការិនីប្រមូលសំរាមនិង សម្អាតទីក្រុង ដើម្បីអបអរសារទរទិវាជាតិទីក្រុងស្អាតក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ  នៃ ព្រះរាជាណាចក្រកម្ពុជា  ដែលនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៤ កុម្ភៈ នេះ។

 សូមបញ្ជាក់ផងដែរថាព្រះរាជពិធីសួរសុខទុក្ខនិងប្រោសព្រះរាជទានព្រះរាជអំណោយ ដល់ក្រុមកម្មករ កម្មការិនីប្រមូលសំរាមនិងសម្អាតទីក្រុង នេះនឹងប្រារព្វធ្វើឡើងនៅលើ កោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានកម្មករ  កម្មការិនី ប្រមូល សំរាម  និង សម្អាតទីក្រុង មកពីក្រុមហ៊ុនចំនួន ៣  ក្នុងនោះរួមមាន ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និង ក្រុមហ៊ុន Mizuda Group Co.,Ltd  ផងដែរ។