2023-06-30 11:06
174


(ខេត្តកំពត)  ក្នុងយុទ្ធនាការលើកម្ពស់ការអប់រំស្ទែននិងគម្រិងពង្រីងវិស៏យវិឡាសាស្ត្រ បច្ចេកវិឡា និងនវានុវត្តន៍នៅក្នុងខេត្តកំពតរយៈពេលពេញ១ឆ្នាំ ត្រូវបានបិទបញ្ចប់ទៅហើយ នៅថ្ងៃទី ២៩ ខែមិថុនាឆ្នាំ២០២៣នេះរួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញក្រសួងនិងអាជ្ញាធរ ក៍បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលបានសម្រេចនៅក្នុងការអនុវត្តគម្រោងទាំងនោះ។មន្ត្រីជំនាញក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអាជ្ញាធរខេត្តកំពតបានជំរុញលើកទឹកចិត្តសិស្ស និស្សិតឲ្យជ្រើសរើសយកការអប់រំស្ទែមនៅកម្រិតជំនាញ ឬឧត្តមសិក្សា ដើម្បីចូលរួមលើកកម្ពស់មូលធនមនុស្ស សេដ្ឋកិច្ចគ្រួសារ និងប្រទេស ឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ថា កម្ពុជានឹងក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។


លោកជំ ទាវ ជា រដ្ឋា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ បានមានប្រសាសន៍ថា គម្រោង ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងខេត្តកំពត ពិតជាមានសារៈសំខាន់ណាស់ ក្នុងការការចូលរួមចំណែកជំរុញការអភិវឌ្ឍ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
តាមផែនទីបង្ហាញផ្លូវកម្ពុជាឆ្នាំ២០៣០បានបង្ហាញយ៉ាងច្បាស់ អំពីសសរស្ដម្ភប្រាំ៖ ១.អភិបាលកិច្ច ២.ការអប់រំ ៣.ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ៤.កិច្ចសហការ និង៥.ប្រព័ន្ធអេកូឡូស៊ី។
លោកជំទាវ ជា រដ្ឋា បានលើកទឹកចិត្តដល់សិស្ស និស្សិតឲ្យចាប់យកការអប់រំស្ទែមឲ្យបានច្រើន ដើម្បីឆ្លើយតបតាមការរំពឹងថា នៅឆ្នាំ២០៣០នឹងមាននិស្សិតសកលវិទ្យាល័យ៥០% បញ្ចប់ការសិក្សាលើជំនាញស្ទែម ក្នុងនោះ៤០%ជាស្រ្តី។
ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពតក៏បានលើកឡើងដែរថា គម្រោងនេះពិតជាបានផ្តល់នូវផលវិជ្ជមានជាច្រើន ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអ្នកពាក់ព័ន្ធក្នុងខេត្តកំពត។
ឯកឧត្តមផ្ទាល់បានទទួលស្គាល់ថា  «គម្រោងនេះមានសារៈសំខាន់ណាស់ ក្នុងការជួយដល់យុវជនជំនាន់ក្រោយ ឱ្យក្លាយជាធនធានមនុស្សប្រកបដោយភាពច្នៃប្រឌិត និងសហគ្រិនភាព នាពេលអនាគត ។
រីឯលោក Richhpal Singh តំណាងឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាបាន មានប្រសាសន៍ថា  ប្រទេសកម្ពុជា និងឥណ្ឌាបានបង្កើតប្រវត្តិសាស្ត្រអស្ចារ្យជាច្រើនលើវិស័យវិទ្យាសាស្ត្រ និងវិស្វកម្មសម្រាប់មនុស្សជំនាន់ក្រោយមានអង្គវត្ត និងប្រាសាទជាច្រើនទៀត។
ដូច្នេះយើងជាអ្នកជំនាន់ ត្រូវតែបន្តរក្សា និងបង្កើតប្រវត្តិសាស្ត្រថ្មីលើវិស័យនេះឱ្យកាន់តែរីកចម្រើនល្បីល្បាញថែមទៀត។
លោកក៏បានកត់សម្គាល់ថា សមិទ្ធផលដ៏ធំធេងដែលទទួលបានពីគម្រោងនេះពិត  ជាបានចូលរួមចំណែកអភិវឌ្ឍសហគមន៍ តាមរយៈការផ្លាស់ប្តូរផ្នត់គំនិតរបស់សិស្ស និងគ្រូរបង្រៀន ឲ្យងាកមកផ្តោតលើជំនាញ ស្ទែម។

ចំណែកសិស្សានុសិស្សមកចូលរួមពិព័រណ៍ស្នាដៃវិទ្យាសាស្ត្រ បានបង្ហាញ ការយល់ឃើញរបស់ខ្លួនដែរថា នៅក្នុងសម័យបច្ចេកវិទ្យា៤.០ ការអប់រំស្ទែមពិតជាចាំបាច់ខ្លាំងណាស់សម្រាប់សិស្ស និងនិស្សិត។

យុទ្ធនាការលើកកម្ពស់ការអប់រំស្ទែម និងគម្រោងពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងខេត្តកំពតផ្តោសំខាន់លើសកម្មភាព៣ចំណុច ១. បណ្តុះបណ្តាលជំនាញស្ទែមដល់ លោកគ្រូអ្នកគ្រូមកពី៥វិទ្យាល័យ ២. បង្កើតក្លិបសិស្សានុសិស្សរៀនផ្នែកស្ទែម និងទី៣.ការធ្វើយុទ្ធនាការបំផុសការអប់រំស្ទែម ដល់សិស្សានុសិស្ស និងមហាជនទូទៅ។(សឹង រ៉ាត់)