2023-07-05 06:07
170


ខេត្តព្រៃវែង៖ ម្ចាស់ម៉ូតូម៉ាកវ៉េវមួយគ្រឿង បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតបុក បណ្ដាលឱ្យម្ចាស់ម៉ូតូហុងដាឌ្រីម រងរបួសធ្ងន់ ។

 ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០ និង ៥០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងភូមិស្វាយអន្ទរទី២ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
សូមបញ្ជាក់ថា នៅមុនពេលកើតហេតុ ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1O.5109 អ្នកបើកបរ (មិននៅកន្លែងកើតហេតុ) បើកបរពីត្បូងទៅជើងដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេង ក៏ត្រូវបានម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ ព្រៃវែង 1O.1770 បើកបរដោយឈ្មោះ ឆាយ ពិនលាស់ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃស្វាយ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បុកបណ្ដាលឱ្យរងរបួស (ធ្ងន់) ត្រូវបានបញ្ជូនទៅព្យាបាលពេទ្យបង្អែកស្រុកស្វាយអន្ទរ ។
បច្ចុប្បន្ន វត្ថុតាងម៉ូតូទាំង ២គ្រឿង ត្រូវបាននគរបាល យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអន្ទរ ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕