2024-03-29 03:03
50

ពោធិ៍សាត់៖ ឧបទ្ទវហេតុគ្រោះថ្នាក់រវាងរថយន្តភ្លើងរបស់ ក្រុមហ៊ុន Royal Railway Cambodia បុកជាមួយរថយន្តក្រុង ៤៥កៅអីដឹកអ្នកដំណើរ វិចិត្រនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឲ្យមានមនុស្សជាច្រើននាក់។ 

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តភ្លើងបុកជាមួយរថយន្តក្រុងនេះ បានកើតឡើងនៅថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២៤ វេលាម៉ោង ១១និង០០ នាទីព្រឹក នៅលើផ្លូវដែក ត្រង់ចំណុចផ្លូវទៅច្រកល្អៀង ស្ថិតក្នុង ភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈរថយន្តបើកឆ្លងកាត់ផ្លូវចំពីចំហៀង។

តាមរបាយការណ៍បឋម បានឲ្យដឹងថា រថភ្លើងបានធ្វើចរាចរណ៍ពីកើតទៅលិចបានបុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរធ្វើចរាចរណ៍ពីជើងទៅត្បូង បណ្តាលឲ្យខូចខាតរថភ្លើង ០១គ្រឿង, រថយន្ត  ០១ គ្រឿង រងរបួសមនុស្ស ចំនួន ៤៥ នាក់ស្រី ២៥ នាក់ ក្នុងនោះ រងរបួសធ្ងន់ ចំនួន ០៥នាក់ប្រុស (ក្មេង ០១នាក់ )។ 

បច្ចុប្បសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក និងអាជ្ញាធរកមពុងចុះប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ៕