2023-05-09 12:05
261

ខេត្តប៉ៃលិន÷  យោងតាមរបស់លោកអធិការនគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា÷កាលពីថ្ងៃទី​០៨​ ខែ​ឧសភា ឆ្នាំ​២០២៣​ វេលាម៉ោង១៧និង០៦​នាទី ​មានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់បណ្តាលឱ្យខូចខាតផ្ទះសំបែងប្រជាពលរដ្ឋកម្រិតមធ្យមចំនួន០៤ខ្នងផ្ទះ នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

លោកបានបន្តថា÷  ក្រោយពីកើតហេតុលោកបាននាំកម្លាំងប៉ុស្ថិ៍នគរបាលសង្កាត់ប៉ៃលិននិងកម្លាងនគរបាលជំនាញក្រុង

ព្រមទាំងអាជ្ញាធរចុះទៅពិនិត្យមើល÷ករណីខ្យល់កន្ក្រាក់ផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នងផ្ទះនោះមានដូរខាងក្រោម៖​

ទី១-ម្ចាស់ផ្ទះឈ្មោះ រ័ត្ន រ៉ូ  ភេទប្រុស អាយុ៦៥​ ឆ្នាំ ប៉ើងយ៉ាកចំហៀង ខូចខាតស័ង្កសី​ចំនួន២១​សន្លឹក។

ទី២-ម្ចាស់ផ្ទះឈ្មោះ​ កុយ ប៊ុន ធា ភេទប្រុសអាយុ​៣៤​ឆ្នាំ ប៉ើងយ៉ាកខាងមុខ ខូចខាតស័ង្កសីចំនួន២២​សន្លឹក។

ទី៣-ម្ចាស់ផ្ទះឈ្មោះ​ កុយ ប៊ុន ធី ភេទប្រុស អាយុ​៣៩​ឆ្នាំ ដើមឈើបាក់លើ ខូចខាតស័ង្កសីចំនួន១១​សន្លឹក,

ទី៤-ម្ចាស់ផ្ទះឈ្មោះ​ មឿង ឃន ភេទប្រុសអាយុ​៤៥​ឆ្នាំ ប៉ើងយ៉ាកខាងមុខ ខូចខាតស័ង្កសី​ចំនួន១៥​សន្លឹក,លោកបានបន្តទៀតថា÷ករណីខ្យល់កន្រ្ទាក់ខាងលើនេះ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។ដោយ,ស សារឿន