2024-03-14 02:03
57

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលជំនាញក្រុងបាត់ដំបង បានចុះប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឆ្មក់បង្រ្កាប និងឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន ០៦នាក់ នៅក្រុងបាត់ដំបង ក្នុងករណីគ្រឿងញៀន និងកាន់កាប់អាវុធដោយខុសច្បាប់។ 

ក្នុងប្រតិបត្តិការនោះ លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញខេត្ត បានចុះប្រតិបត្តិការបង្ក្រាបបានករណីសម្រួលឱ្យប្រើប្រាស់ និង ប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត០១ករណីក្នុង បទល្មើសជាក់ស្តែង និងឃាត់ខ្លួនជន សង្ស័យបានចំនួន ០៦នាក់ ស្រី ០៣នាក់ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

-វត្ថុតាងចាប់យកបានរួមមាន៖ 
-ថ្នាំញៀនប្រភេទកេតាមីន (KETAMIN) ចាក់ចូលក្នុងដបទឹកចំនួន០៣ដប 
-ទូរស័ព្ទដៃចំនួន ០៩គ្រឿង (ចាស់), កាបូបចំនួន ០៧, នាឡិកាដៃចំនួន ០១គ្រឿង

-អាវុធខ្លីចំនួន ០១ដើម ម៉ាក PRAHA ដែលមានលេខ 2507515 (បង់ ០១ មានគ្រាប់ ០៦គ្រាប់) 
-លោហៈធាតុពណ៌លឿង (ចិញ្ចៀនចំនួន ០៣វង់), លោហៈធាតុពណ៍ប្រាក់ (ខ្សែកចំនួន ០១ខ្សែ),
-Speaker ចំនួន ០២គ្រឿង, ភ្លើងវិលចំនួន ០១. កុំព្យូទ័រយួរដៃ Mac book 0១គ្រឿង សៀវភៅលិខិតឆ្លងដែនចំនួន ០១ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០៣សន្លឹក 
-លិខិតធនាគារចំនួន ០៤ ប័ណ្ណចាក់វ៉ាក់សាំងចំនួន ០២ 
-ប្រាក់បាតចំនួន ៤៣,០៤០បាត (បួនម៉ឺនបីពាន់សែសិបបាត)
-ប្រាក់ដុងចំនួន ១,១៧០,០០០ ដុង (មួយលានដប់ប្រាំពីរម៉ឺនដុង) 
-ប្រាក់រៀលចំនួន១៣៥,២០០ រៀល (ដប់បីម៉ឺនប្រាំពាន់ពីររយរៀល)
-ប្រាក់ដុល្លាចំនួន ៣៣២ដុល្លា (បីរយសាមសិបពីរដុល្លា) 
-ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាស្កុបពីពណ៌សសេរីឆ្នាំ២០២២ពាក់ផ្លាកលេខក្លែងក្លាយបាត់ដំបង1AM- 6805។

-រថយន្តចំនួន ០១គ្រឿង ម៉ាក MERCEDES BENZ C300 សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 2BU-4860 ។

ជនសង័្សយនិងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមនីតិវិធី ច្បាប់៕