2024-01-23 08:01
90

ក្រោយមហាជនផ្ទុះការរិះគន់ រឿងចាក់ដីរំលោភយកឆ្នេរសមុទ្រនៅក្នុងស្រុកស្ទឹងហាវ ថ្មីៗនេះ លោកសៅ បុរីវឌ្ឍនៈ អភិបាលស្រុកស្ទឹងហាវ បានបញ្ជាឲ្យលោក អ៊ុងឆៃលី អភិបាលរងស្រុកស្ទឹងហាវ ទទួលបន្ទុកផ្នែកគ្រប់គ្រងឆ្នេរសមុទ្រ ដឹកនាំកម្លាំងចុះផ្អាកនិងធ្វើរបាយការណ៍អំពីទីតាំងខាងលើកាលពីល្ងាចថ្ងៃទី១៧ ខែមករាឆ្នាំ 2024 ។
មហាជននិងអ្នកសារព័ត៌មាននៅតែមានចម្ងល់ឆ្ងល់ថា តើមានអ្វីនៅពីក្រោយការចាក់ដីរំលោភយកឆ្នេរសមុទ្រ ដែលមានទីតាំងស្ថិតនៅ (ចំ)ចំនុចក្រោយសាលាឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុដែលថាមន្ត្រីសាលាស្រុកបានចុះធ្វើកំណត់ហេតុ ក៏ប៉ុន្តែយើងមិនទាន់ឃើញមន្ត្រីសាលាស្រុកបញ្ចេញភស្តុតាងឬកំណត់ហេតុ។ពីសកម្មភាពដែលថាលោកបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងខាងលើនេះនៅឡើយទេ។

ហេតុអ្វីសូម្បីតែលិខិតកំណត់ហេតុមួយសន្លឹក ក៏ត្រូវមន្ត្រីសាលាស្រុក លោកមិនហ៊ានបញ្ចេញដែរ។ ឬមានរឿងមិនប្រក្រតីអ្វីមួយដែលនៅពីខាងក្រោយ។ ដែលកាន់តែធ្វើឲ្យមហាជននិងអ្នកសារព័ត៌មានកាន់តែឆ្ងល់ខ្លាំងជាងមុនទៅទៀត។

លោកសែមវឌ្ឍនៈ មេឃុំទំនប់រលក នារសៀលថ្ងៃសុក្រ ទី19 ខែមករាឆ្នាំ 2024 បានឲ្យដឹងថា បើតាមលោកអ៊ុងឆៃលីអភិបាលរងស្រុកស្ទឹងហាវ ពេលចុះមកធ្វើកំណត់ហេតុ ក្នុងនោះលោកបានទុកឱសានវ៉ាតរយៈពេល 15ថ្ងៃ ឱ្យម្ចាស់ទីតាំងខាងលើកាយចេញដោយខ្លួនឯងឱ្យដូចដើម ហើយបើផុតថ្ងៃកំណត់ មិនឃើញកាយ នោះស្រុកនិងអនុវត្តដោយខ្លួនឯង ហើយរាល់ថ្លៃចំណាយផ្សេងៗជាបន្ទុករបស់ម្ចាស់ទីតាំងខាងលើ ។

លោក សេម វឌ្ឍនៈ មេឃុំទំនប់រលកបានបញ្ជាក់បន្ថែមទៀតថា លោកមិនបានថតកំណត់ហេតុឬរបាយការណ៍នោះទេ ពេលនោះ ព្រោះមិនទាន់បានចុះវត្តមាន ដូច្នេះបើចង់បានលិខិតកំណត់ហេតុ អាចទាក់ទងទៅលោក អ៊ុងឆៃលី អភិបាលរងស្រុកដោយផ្ទាល់បាន។

យោងតាមមន្ត្រីសាលាស្រុកស្ទឹងហាវម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណ បាទបង្ហើបប្រាប់មកអង្គភាពសារព័ត៌មានយើងថា កាលពីល្ងាចថ្ងៃទី 17 ខែមករាឆ្នាំ 2024 ក្រោមការដឹកនាំរបស់លោកអ៊ុងឆៃលី អភិបាលរងស្រុកស្ទឹងហាវ ទទួលបន្ទុកផ្នែកឆ្នេរ បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងខាងលើ និងបានផ្អាកមិនឱ្យមានការចាក់ដីឬរៀបថ្មបន្តទៀត និងទុកឱសានវ៉ាតឲ្យម្ចាស់ទីតាំងខាងលើ រយៈពេល 15 ថ្ងៃ គិតចាប់តាំងពីថ្ងៃចុះទៅ ឲ្យកាយដីចេញឲ្យស្អាតបានដូចដើម។ ក៏ប៉ុន្តែយើងមិនទាន់ច្បាស់នៅឡើយទេថា ក្រោយពីកាយតើម្ចាស់ទីតាំងខាងលើដែលអះអាងថាជាម្ចាស់ដី កាន់កាប់ដីខុសច្បាប់ខាងលើនេះ ត្រូវរងការផាកពិន័យឬទទួលការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការចាក់ដីរំលោភយកដីឆ្នេរខាងលើនេះដែរឬទេ។

លោកអ៊ុងឆៃលី អភិបាលរងស្រុកស្ទឹងហាវទទួលបន្ទុកផ្នែកឆ្នេរសមុទ្រ ក្នុងស្រុកស្ទឹងហាវ សហការី ទូរទស្សន៍MSJ TV បានទំនាក់ទំនងទៅលោក សុំការបកស្រាយបំភ្លឺ ជុំវិញការចាក់ដីរំលោភចូលឆ្នេរសមុទ្រខាងលើនេះ ដោយលោកបានមានប្រសាសន៍ថា ចំពោះអ្នកដែលចាក់គឺលោករកឃើញម្ចាស់ហើយ ហើយចំពោះកំណត់ហេតុលោកមិនអាចបញ្ចេញឱ្យបានទេ បើចង់បានអាចមកជួបគាត់បាន។

(សូមចាក់សំឡេងលោកអ៊ុងឆៃលី អភិបាលរងស្រុកស្ទឹងហាវ)នារសៀលវេលាម៉ោង២:៣០នាទី ត្រូវហ្នឹងថ្ងៃច័ន្ទ ទី22 ខែមករាឆ្នាំ 2024ពេលសហការីMSJ TV យើងទៅដល់សាលាស្រុក លោកបែរជានិយាយថា លោកជាប់ភារកិច្ចមកក្រៅ។

ជុំវិញការចាក់ដីនិងរៀបថ្មចូលសមុទ្រដែលមានទីតាំងស្ថិតនៅក្នុងភូមិពីរ ឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុ ខាងលើនេះ មហាជនក៏ដូចជាអ្នកសារព័ត៌មាន បានដាក់ជាសំណួរ ហ្នឹងរងចាំមើលថា តើទីតាំងខាងលើនេះនឹងត្រូវបានកាយចេញពីឆ្នេរសមុទ្របានប៉ុន្មានម៉ែត្រ ហើយអាចរក្សាភាពដើមដូចមុនដែរឬទេ ។