2023-03-26 08:03
485

 

ភ្នំពេញ៖ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខការាសសាំង តូតាល់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 បុរសម្នាក់បើករថយន្តតាក់សុីឯកជន ម៉ាកCamry បាឡែន មួយគ្រឿងដឹកភ្ញៀវនារីជនជាតិចិនម្នាក់បត់ឆ្លងផ្លូវចូលម៉ាតការាសសាំងតូតាល់មិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងជិះដោយបុរសពីរនាក់ចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។

        តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តតាក់ស៊ីឯកជនម៉ាក camry បាឡែនមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AI-8790ដឹកភ្ញៀវនារីជនជាតិចិនម្នាក់ ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងផ្លូវចូលទៅម៉ាតការាសសាំងតូតាល់ដោយខ្វះការប្រុងប្រយ័ត្នក៏មានម៉ូតូធុនធំមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CH-3411ជិះដោយបុរសពីរនាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកចំទ្វាររថយន្តខាងក្រោយចំចំហៀងខាងស្តាំពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលទៅនឹងថ្នល់របួសធ្ងន់ទាំងពីរនាក់។ ភ្លាមៗនោះអ្នកបើកបរនិងភ្ញៀវជាអ្នករួមដំណើរបាននាំគ្នាគេចខ្លួនបាត់អស់។ក្រោយមកគេឃើញរថយន្តឯកជនពីរគ្រឿងបានមកដឹកអ្នករបួសម្នាក់មួយយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

    ក្រោយកើតហេត្តសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕