2023-07-05 03:07
150

កំពង់ធំ៖     នៅថ្ងៃទី ៤ខែកក្កដាឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ១៩និង០០នាទី មានឈ្មោះ ហ៊ុន ប៊ុនហាំ ភេទប្រុសអាយុ ៣២ឆ្នាំនៅភូមិសំរិត ឃុំសំបូរ ស្រុកប្រាសាទសំបូរ បានបើករថយន្តម៉ាក់លុចស៊ីស ៤៧០ ពណ៌ខ្មៅផ្លាកលេខភ្នំពេញ ២P  ២៣១១ យកអីវ៉ាន់មកផ្ញើនឹងក្រុមហ៊ុន វីរៈប៊ុនថាំ នៅភូមិសំបូរ ឃុំសំបូរហើយឈប់រថយន្តនៅចិញ្ចឹមផ្លូវុពុំបានពន្លត់រថយន្ត យកផ្ញើអីវ៉ាន់មកដាក់ ពេលចេញទៅវិញស្រាប់តែបាត់រថយន្តតែម្ដង។ក្រោយទទួលបានពត៌មានកម្លាំងជំនាញបានចុះស្រាវជាវ ចាប់ឃាត់បានជនសង្ស័យ ០១នាក់ ឈ្មោះ គួង សាង អាយុ ២៩ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ចាប់ឃាត់បាន នៅភូមិបឹងខ្វែក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។