2024-02-12 03:02
96

ខេត្តប៉ៃលិន៖        នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត អញ្ចើញដឹកនាំគណៈអភិបាល កងកម្លាំងទាំងបីប្រភេទ មន្រ្តីរាជការនៃរដ្ឋបាលខេត្តប៉ៃលិន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងគោរពវិញា្ញណក្ខន្ធសពឧបាសិកា សួន អ៊ន់ អតីតចៅសង្កាត់អូរតាវ៉ៅ បានទទួលមរណភាព នាថ្ងៃសៅរ៍១កើត ខែមាឃ ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរោគាពាធ។

សូមបញ្ជាក់ថា ឧបាសិកា សួន អ៊ន់ អតីតចៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ក៏ជាអតីតយុទ្ធជនខ្មែរក្រហម ដែលបានចូលរួមអនុវត្តន៍ចុះចូលជាមួយរដ្ឋាភិបាលដែលដឹកនាំដោយឯកឧត្ដម អ៊ី ឈាន ជាគោលនយោបាយឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាពពេញលិញទូទាំងប្រទេសរហូតមកដល់សព្វថ្ងៃនេះ៕ដោយ,ស សារឿន