2023-08-29 12:08
220

ខេត្តប៉ៃលិន÷      តាមប្រភពពីរបាយការណ៍នគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា÷

កាលពីវេលាម៉ោង ១៨និង៣០នាទីថ្ងៃទី២៨ខែ សីហា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកបុកជាមួយរថយន្ត)បើកបរបញ្ច្រាស់ទិសគ្នា នៅចំណុចមុខសំណង់ញឹម ផល្លា ស្ថិតក្នុងភូមិទួល ឃុំ សាលាក្រៅ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។បណ្ដាលឲ្យរងរបួសស្ត្រីម្នាក់ធ្ងន់និងខូចម៉ូតូ ០១គ្រឿងកម្រិតស្រាល។

សមត្តកិច្ចនគរបាលជំនាញស្រុកបានបន្តថា÷អ្នកបើកបររថយន្តឈ្មោះ ណែត រស្មី ភេទ ប្រុស អាយុ ៤២ ឆ្នាំ(មុខរបរនគរបាល) រស់នៅភូមិ ប៉ាហ៊ីជើង សង្កាត់ ប៉ៃលិន ក្រុង ប៉ៃលិន ខេត្ត ប៉ៃលិន(គ្មានរបួស)  បើកបររថយន្តម៉ាក កាំម៉ារីស្វិត ពណ៌សរកាំម៉ៃ ពាក់ស្លាកលេខ ភ២ : 4281 បើកបរពីជើងទៅត្បូង។

- អ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ  វ៉ាត សុផាន់ ភេទ ស្រី អាយុ ៣៥ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅភូមិ ប៉ាហ៊ីជើង សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន  (គ្មានរបួស)។
-អ្នកបើកបរម៉ូតូឈ្មោះ សុខ រ៉ាន់ ភេទ ប្រុស អាយុ ៥២ ឆ្នាំ (មុខរបរ ធ្វើសំណង់) មានទីលំនៅ នៅភូមិ អូរកន្ធាងវ៉ា ឃុំ ស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន  
(របួសស្រាល) បើកបរម៉ូតូម៉ាកសង់ឌ្រីម  សេរី ០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1D 9070 ទិសដៅពីត្បូងទៅជើង។

- អ្នករួមដំណើរត្រូវជាប្រពន្ធ ឈ្មោះ សួន ចាន់ណា ភេទ ស្រី អាយុ ៤៧ឆ្នាំ (មុខរបរ ធ្វើសំណង់) រស់នៅភូមិ អូរកន្ធាងវ៉ា ឃុំ ស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន (របួស ធ្ងន់ បាក់កជើងខាងស្តាំ និងត្រូវទ្រូងខាងស្តាំ)។  

មូលហេតុនៃគ្រោះថ្នាក់:
-កត្តា: មនុស្សបើកបរម៉ូតូវ៉ាជែងខ្វះការប្រុងយ័ត្ន។
-បច្ចុប្បន្ន ជនរងគ្រោះត្រូវបានឡានពេទ្យដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។សមត្តកិច្ចបានបន្តទៀតថា÷ចំណែកវត្ថុតាង រថយន្តនិងម៉ូតូតូ្រវបានកម្លាំងជំនាញចរាចរណ៍បានយករក្សាទុក្ខនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅរងចាំការដោះស្រាយតាមនិតិវិធីច្បាប់។ដោយ ស សារឿន