2023-12-26 06:12
123

(កែប) ៖    នារសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ លោក ប៊ុន យោង អភិបាលរងខេត្តកែបជាអ្នកនាំពាក្យបានឱ្យដឹងថារដ្ឋបាលខេត្តកែបនិងបានរៀបចំពិធី បុណ្យឆ្លងឆ្នាំសកលកាន់តែកៀកកិតមកដល់ រដ្ឋបាលខេត្តកែបបានត្រៀមរៀបចំកម្មពិធីសប្បាយៗនាឧ្យកាសឆ្លងឆ្នាំសកលរយៈពេល២ថ្ងៃ  ដើម្បីបង្កើននូវភាពសប្បាយរីករាយ  ដើម្បីផ្ដល់ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានមកលេងលម្ហែកម្សាន្តនៅខេត្តកែប ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២៣ ចូល ២០២៤ ក្នុងនោះមានដូចជា ពិធីបង្ហើរខ្លែងខ្មែរ ពិធីអុំទូកផ្កាចារសមុទ្រ ប្រគុំតន្ត្រី អុជកាំជ្រួច និងបង្ហោះគោម ជាដើម។ 
    លោក ប៊ុន យោង អភិបាលរងខេត្តជាអ្នកនាំពាក្យបានប្រាប់ឱ្យដឹងថារដ្ឋបាលខេត្តកែបនិងរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ ខេត្តកែប និងប្រារព្ធធ្វើឡើងរយៈពេលពីរថ្ងៃ បានចាប់ផ្តើមពីថ្ងៃទី ៣០ ខែធ្នូដល់ថ្ងៃទី ៣១ ខែធ្នូ ឈានចូលឆ្នាំ២០២៤ ជាមួយការបង្កើតនូវកម្មពិធីជាច្រើន សម្រាប់ទទួលភ្លៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែបានមកលេងលម្ហែកម្សាន្តនៅខេត្តកែប ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៣និងឈានចូល២០២៤ខាងមុខនេះ។
   ខេត្តកែបជាខេត្តនៅជាប់មាត់សមុទ្រ ជាគោលដៅនៃការសម្រាកឆ្លងឆ្នាំសកលដ៏មានអត្ថន័យ របស់ប្រជាពលរដ្ឋនៅក្នុងពិភពលោក ក្នុងនោះខេត្តកែប សម្បួរដោយឆ្នេរសមុទ្រជាច្រើនកន្លែងនិងមានកន្លែងដើរលេងកម្សាន្ត ដែលសុទ្ធសឹងជាគោលដៅខ្ពស់ក្នុងការសម្រាកកម្សាន្ត នាឱ្យកាសពិធីបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ ក្រៅពីឆ្នេរសមុទ្រ ខេត្តកែបក៏នៅមានកន្លែងកម្សាន្ដជាច្រើនកន្លែងទៀតដូចជាកន្លែង កសិទេសចរណ៍តំបន់ភ្នំវល្លិ៍ ដែលមានចម្ការម្រេច និងទីលានប្រណាំងសេះ ជាដើមផងដែរ។