2023-12-13 03:12
127

ខេត្តក្រចេះ៖  នៅក្នុងពិធីប្រកាស់ចូលកាន់មុខតំណែង ជាអភិបាលរងនៃគណៈអភិបាលស្រុកព្រែកប្រសព្វ នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៣ លោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍ផ្តាំផ្ញើរទៅកាន់អភិបាលរងស្រុក ដែលទើបនឹងប្រកាសតែងតាំងថ្មី គឺលោក មួន វីរ: នាយករដ្ឋបាលស្រុក មកជាអភិបាលរងស្រុក ឆ្លើយតបទៅនឹងសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការខិតខំទប់លំនឹងសេដ្ឋកិច្ច សង្គមមិនឱ្យដួលរលំ និងបានដាក់ចេញគោលនយោបាយ និងវិធានការស្តារសេដ្ឋកិច្ច និងជីវភាពប្រជាជន ឱ្យមានជាការវិវត្តរីកចម្រើនជាបន្តទៀត ។ 

ដែលចំនុចសំខាន់ៗរួមមាន ៖ -ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ដោយជំរុញ និងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព " របស់រាជរដ្ឋាភិបាល ដែលមានលក្ខណសម្បត្តិ ៧យ៉ាង ឱ្យកាន់តែមានប្រសិទ្ធភាព - ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលា នូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម -ត្រូវពន្លឿនការផ្តល់អត្តសញ្ញាណប័ណ្ណ ប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព ដែលបាត់ឬខូចជូនដល់ប្រជាពលរដ្ឋ ដើម្បីបំពេញសិទ្ធិ និងទទួលបានសេវាចាំបាច់នានា -ត្រូវខិតខំស្រាវជ្រាវ និង         បង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ឱ្យបានសកម្មផុលផុសនៅគ្រប់មូលដ្ឋាន ដោយបំផុសចលនាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅតាមមូលដ្ឋាននីមួយៗឱ្យចូលរួមជាមួយអាជ្ញាធរ -ត្រូវខិតខំបង្ការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់-បន្តយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរ ឱ្យបានសកម្មផុលផុសជាប់ជាប្រចាំ សំដៅកាត់បន្ថយបន្ថែមទៀតនូវគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងធនធាននានាក្នុងសង្គម -ត្រូវសហការលើកកម្ពស់ការគ្រប់គ្រង ថែរក្សាការពារធនធានធម្មជាតិ ទ្រព្យសម្បត្តិសាធារណៈ ដោយខិតខំពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងបង្កើនការផ្សព្វផ្សាយអប់រំ បំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋ-ត្រូវបន្តពង្រឹងនិងកែលម្អរ ការផ្តល់សេវារដ្ឋបាល តាមការិយាល័យច្រកចេញចូលតែមួយ ស្របតាមរចនាសម្ព័ន្ធ និងមុខងារថ្មី ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីក្នុងការ បំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋ ទទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព ។ 
ទន្ទឹមនេះ រដ្ឋបាលស្រុកត្រូវជួយគាំទ្រ និងជំរុញដល់រដ្ឋបាលឃុំ ក្នុងការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលសេវារដ្ឋបាលពីរដ្ឋបាលឃុំរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ណូរិទ្ធ (ក្រចេះ)