2023-11-03 05:11
289

(កោះកុង)៖ លោកស្រី អ៉ី នារីនេត អភិបាលរងខេត្ដកោះកុង នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារ ចុះប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍនជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការ កំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច (ជង) ស្ថិតនៅវត្តអង្គគីរី (ហៅវត្តប្រឡាយ) ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។

លោកស្រី អ៉ី នារីនេត បានលើកឡើងថា ស្របពេលដែលរដ្ឋាភិបាលកម្ពុជា មានទស្សនៈវិស័យ បានកំពុងយកចិត្តទុកដាក់លើបងប្អូនជនជាតិដើមភាគតិច ការកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច គឺជានីតិវិធីយ៉ាងសំខាន់ សម្រាប់ថែរក្សាប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់។

លោកស្រី អភិបាលរង បានបន្តថា បងប្អូនជនជាតិដើមភាគតិចទាំងអស់ បានយល់នូវនៅនិតិវិធីផ្សេងៗទៀត ក្នុងការគាំពារ និងគាំទ្រ ដល់បងប្អូនជនជាតិដើមភាគតិចយើង ហើយជាការពិត ការទទួលស្គាល់ អត្តសញ្ញាណដ៏ជោគជ័យ ត្រូវការពេលវេលា មន្ត្រីជំនាញចាំបាច់បំផុត ជាងនេះទៅទៀត ការសហការ និងគាំទ្ររបស់អភិបាលខេត្ត អភិបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធដ៏ទៃទៀត និងបង្កើនល្បឿន នៃភាពជោគជ័យការងារ ស្របទៅតាមផែនការដែលបានគ្រោងទុក។

លោកស្រីបានថ្លែងថា ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ គឺយើងមានក្រុមការងារបច្ចេកទេស ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរ ស្ថាប័នពាក់ព័ន្ធនានា ដើម្បីចូលរួមសហការដោយរលូន និងជោគជ័យបន្ថែមទៀត និងត្រូរក្សាវនូវវប្បធម៌ប្រពៃណី ឲ្យបានតាមទំលៀមទម្លាប់ បងប្អូនជាជនជាតិដើមភាគតិច ពីព្រោះប្រទេសយើងបានទទួលនៅសន្តិភាព សុវត្តិភាព សេរីភាពពេញលេញ៕