2023-09-28 05:09
143

(កំពត)៖    នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពតរៀបចំកិច្ចប្រជុំពិភាក្សា និងអ្នកសារព័ត៍មាននិងអង្គភាពពាក់ព័ន្ធស្តីពី និងការអនុវត្តច្បាប់របបសារព័ត៌មាននៅសណ្ឋាគារ សាន់នីក្រុងកំពត ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពតតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត និងលោក រុន សារ៉ាយ នាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ក្រោមកិច្ចសហការជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និងមន្ទីរព័ត៌មានខេត្តកំពត។

ក្នុងពិធីនោះដែរ លោក រុន សារ៉ាយ នាយកប្រតិបត្តិអង្គការជំនួយ ផ្នែកច្បាប់នៃកម្ពុជា បានបញ្ជាក់ថា ក្នុងកិច្ចសហការជាមួយសាលាខេត្តកំពត និងមន្ទីរពត៌មានខេត្តកំពត អង្គការជំនួយ ផ្នែកច្បាប់នៃកម្ពុជា ដោយស្ថិតក្រោមគម្រោង ការផ្ដល់ការគាំទ្រផ្នែកច្បាប់ដល់អ្នកសារពត៌មាននៅកម្ពុជា បានអនុវត្តនូវសកម្មភាពគម្រោងរបស់ខ្លួន ដើម្បីលើកកម្ពស់ដល់សិទ្ធិសេរីភាព របស់អ្នកសារពត៌មានតាមរយៈការផ្តល់ការការពារផ្លូវច្បាប់ ការផ្តល់ការបណ្ដុះបណ្ដាលផ្នែកច្បាប់ស្តីពីរបបសារពត៌មាន និងច្បាប់ពាក់ព័ន្ធ ដល់អ្នកសារពត៌មាន ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ ក៏ដូចជារៀបចំកិច្ចប្រជុំពិភាក្សាអង្គភាពពាក់ព័ន្ធ និងអ្នកសារពត៌មានផងដែរ។

នៅពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរ ក្រុង -ស្រុក រួមទាំងមន្ទីរពាក់ព័ន្ធនិងអ្នកសារព័ត៌មាននៅក្នុងខេត្តកំពតមានចំនួន ៣៣ នាក់ ដែលបានចូលរួមក្នុងកិច្ចប្រជុំពិភាក្សានេះ។

លោក រិន សារ៉ាយ នាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជាបានលើឡើងថាអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សារវាងអង្គភាពពាក់ព័ន្ធ និងអ្នកសារពត៌មាននេះឡើង ក្នុងគោលបំណង (ទី១)ដើម្បីបង្កើនការយល់ដឹងរបស់អង្គភាពពាក់ព័ន្ធ ដូចជាមន្ទីរពាក់ព័ន្ធនៅក្នុងខេត្ត អាជ្ញាធរមូលដ្ឋានក្នុងខេត្ត តំណាងអាយ្យការ និងតុលាការេខេត្ត ចំពោះតួនាទី និងសិទ្ធិរបស់អ្នកសារពត៌មាន (ទី២)ក៏ដូចជាធ្វើឪ្យប្រសើរឡើងនូវការទំនាក់ទំនងរវាងពួកគាត់ ក្នុងការងាររាយការណ៏ពត៌ មាន និងស្វែងរកពត៌មាន និងជួយសម្រួលដល់ពួកគាត់ ក្នុងការទទួលបានពត៌មាន។

(ទី៣)លើសពីនេះទៀត កិច្ចប្រជុំពិភាក្សានេះ ក៏មាន បំណងផ្ដល់ដល់អ្នកសារពត៌មាននូវ វេទិកាឬឪកាសមួយសម្រាប់ពួកគាត់ ក្នុងការលើកឡើងនូវបញ្ហាប្រឈម ក៏ដូចជាការលំបាក ដែល គាត់ជួបប្រទះកន្លងមក ដើម្បីលើកឡើង និងឆ្លើយតបឬដំណោះស្រាយពីអង្គភាពពាក់ព័ន្ធនានា ដែលមានវត្តមានក្នុងកិច្ចប្រជុំពិភាក្សានេះ។(សឹង រ៉ាត់)