2023-08-19 09:08
553

ភ្នំពេញ៖ រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន «កាពីតូល» បានបុកម៉ូតូ ០១គ្រឿងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាអធម្មបំផុត។ 

ហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តក្រុងខាងលើ បានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្បែរគល់ស្ពានអាកាស៥មករា ប៉ែកខាងកើត កននុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

សេចក្តីរាយការណ៍ បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗក្នុងថ្លុកឈាម ខណ:ពេលកំពុងជិះម៉ូតូ ម៉ាក PCX ពាក់ស្លាកលេខ ភ្នំពេញ 1HE-1848 ត្រូវរថយន្ដក្រុងរបស់ក្រុមហ៊ុនទេសចរណ៍ និងដឹកអ្នកដំណើរ ក្រុមហ៊ុន «កាពីតូល» ពាក់ស្លាកលេខ បាត់ដំបង 3A-2349 បើកបុកពីក្រោយ រួចកិនបណ្ដាលឲ្យស្លាប់នៅកន្លែងតែម្តង។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយតាមនិតិវិធីច្បាប់។ 
បច្ចុប្បន្នសពជនរងគ្រោះប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕