2024-01-16 06:01
80

ខេត្តព្រៃវែង៖      នៅថ្ងែទី១៦ ខែ មករា ឆ្នាំ២០២៤ លោកស្រី សេង ទៀង ប្រធានគណ:កម្មាធិការអនុសាខាស្រុក និងសហការី រួមជាមួយក្រុមការងារកាកបាទក្រហមឃុំ  និងអ្នកស្ម័ត្រចិត្តភូមិ  បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សជូនដល់គ្រួសាងាយរង ចំនួន ៥គ្រួសារ/នាក់ ក្នុងគ្រួសារក្រីក្រ ១គ្រួសារ ចាស់ជរាឥតទីពឹង ១នាក់ និងគ្រួសារមានជំងឺ ៣គ្រួសារ នៅភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
    នាឱកាសនោះ លោកស្រីប្រធានគណ:កម្មាធិការអនុសាខាកក្រកស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ  ពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត  ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង  ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា" និងចូលរួមរំលែកទុកដល់គ្រួសារសព និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូជាប្រចាំ បាញ់អាលកុលសំអាតដៃ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ ការពារ និង៣កុំ ជាពិសេសអនាម័យជាប់ជាកិច្ច ជាពិសេសហូបស្អាត ផឹកស្អាត រស់នៅស្អាត ទើបសុខភាពល្អ និង អប់រំផ្សព្វផ្សាយបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ អំពីការប្រែប្រួសអាកាសធាតុ និង បរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់បា្លស្ទិច ស្របតាមពាក្យស្លោកថា«ថ្ងែនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ » ។
     -អនុសាខាស្រុក សម្ភារៈផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន: អង្ករ ២៥ គក  មី ២០ កញ្ទប់ ទឹកត្រី ១ ដប ទឹកស៊ីអ៉ីវ ១ ដប ទឹកសុទ្ធ ១ យួរ ភេសជ្ជ: ៤  កំប៉ុង និងថវិកា ៥០.០០០រៀល។ ដោយឡែកគ្រួសារឈ្មោះ ហ៊ី ណាវីន  មានជំងឺលើសឈាម ថវិកាចំនួន ១៥០. ០០០រៀល។