2023-08-22 01:08
179

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលជំនាញក្រុងបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៦នាក់កាលពីថ្ងៃចន្ទ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៣និង២០នាទីរសៀល នៅចំណុចភូមិអង្គ   សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានចុះប្រតិបត្តិការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្ដែង និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ស្រី ០៣នាក់ និងវត្ថុតាងចាប់យកបាន រួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០២ថង់ ទម្ងន់ ១.៩៨ក្រាម (ទាំងសំបក) និងទូរស័ព្ទដៃចំនួន០៤គ្រឿង(ចាស់)ហើយនិងថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។ 

សមត្តកិច្ចជំនាញបានបន្តថា ជនសង័្សយទាំង០៦នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្តកិច្ចជំនាញកំពុងរៀបចំសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕