2023-04-02 10:04
455

បាត់ដំបង៖ ឯកឧត្តម រាជ សុភទ្ទ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ឃុំអំពិលប្រាំដើម បានអញ្ជើញ ជាអធិបតីភាព  បើកកិច្ចប្រជុំពិនិត្យវឌ្ឍនាភាពការងារខែមីនា និងលើកទិសដៅបន្តខែមេសា ផែនការយុទ្ធសាស្រ្តនានា ឈានឆ្ពោះ ទៅកាន់ការ បោះឆ្នោតអណត្តិទី៧ និងចូលរួមពិធីបុណ្យភូមិ (ភូមិថ្មី) ផងដែរ ។ 

កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅស្នាក់ការបក្សប្រជាជនកម្ពុជា ឃុំអំពិលប្រាំដើម ដែលឋិតនៅ ឃុំអំពិល៥ដើម ក្នុងស្រុកបវេល ខេត្ត បាត់ដំបង ។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី អនុប្រធានសមាជិក សមាជិកា នៃគណៈប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំអំពិលប្រាំដើម និងចុះមូលដ្ឋាន ភូមិទាំង១៥ យ៉ាងច្រើន កុះករ ។

ឯកឧត្តម រាជ សុភទ្ទ បានកោតសរសើរ ដល់ប្រធាន អនុប្រធាន ក្រុមការងារ  សមាជិក សមាជិកា និង យុវជនបង្គោល តាមភូមិទាំង ១៥ នៃគណបក្សប្រជាជនកម្ពុជា ក្នុង ឃុំអំពិល ប្រាំ ដើម ដែលបានខិតខំប្រឹងប្រែង អនុវត្ត តាមផែនការណ៍ យុទ្ធសាស្ត្រនានា បានដោយជោគជ័យ និងបន្ត ការលើកទឹកចិត្ត អោយខិតខំបន្ថែមទៀត ដើម្បីឈានទៅរកភាពជោគជ័យ នៃគណបក្សប្រជាកម្ពុជា ក្នុងការបោះឆ្នោត អាណត្តិទី៧ ។ 

ក្នុងនោះផងដែរ ឯកឧត្តមប្រធាន បានគាំទ្រ យ៉ាងពេញ ទំហឹង និង កោតសរសើរ ដល់ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារចុះមូលដ្ឋានភូមិបឹងអារក្ស  រួមជាមួយ លោកអនុប្រធាន លោកស្រីអនុប្រធាន និង សមាជិក សមាជិកាទាំងអស់ ដែលបាន អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិបឹងអារក្ស ដោយបាន ឧបត្ថម្ភ ថវិការ ដើម្បីដាក់លូ មានចំនួន ៣ កន្លែង សរុបជា ទឹកប្រាក់ ៣៦៦០០០០៛ (បីលាន ប្រាំមួយសែន ប្រាំមួយមុឺនរៀល ) ក្នុងការបញ្ចៀសទឹក ជំនាន់ មិនអោយលិចលង់ភូមិ នារដូវ វស្សា ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ ពីអង្គប្រជុំ ត្រូវបានបញ្ចប់   ឯកឧត្តម រាជ សុភទ្ធ បានអញ្ចើញ ដឹកនាំក្រុមការងារ បន្ត ចុះសួរសុខទុក្ខ និង យក អំណោយ ទៅចែកជូនប្រជាពលរដ្ឋ ចំនួនពីរគ្រួសារ  ដែលរបស់ពួកគាត់ ត្រូវ រងការខូចខាត ដោយសារខ្យល់កន្ត្រាក់ ដែលស្ថិតនៅក្នុងភូមិ ដង្កោក្រម៉ាង  ឃុំ អំពិលប្រាំដើម្បី ។ ដោយក្នុងមួយគ្រួសារ ទទួលបាន . អង្ករ ២៥គីឡូ ទឹកសុទ្ធ១យ៉ួ មី ១កេស ទឹកត្រី ១ យ៉ួ ទឹកសុីអុីវ ១យ៉ួ ។ 

នៅថ្ងៃដដែលនោះ ឯកឧត្តម រាជ សុភទ្ទ ក៏បានឆ្លៀតទៅចូលរួម ក្នុងកម្មវិធី បុណ្យភូមិ ថ្មី ដែលមានប្រជាពលរដ្ឋ និង លោកយាយ លោកតា សរុបទាំងអស់ ប្រមាណជា ៧០នាក់ ដោយ ឯកឧត្តម បានជូន ក្រម៉ា និង សារ៉ុង ម្នាក់១ ព្រមទាំងថវិការ មួយចំនួនផងដែរ ដើម្បីជួយឧបត្ថម្ភពួកគាត់អាចដោះស្រាយ ក្នុងជីវភាព ប្រចាំថ្ងៃបានជាបណ្តោះអាសន្ន ផងដែរ  ៕