2023-08-14 06:08
144

 

(កំពត) ហេតុការណ៍នេះបានកើតឡើងនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាចកាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។យុវជនពីរនាក់បានជិះម៉ូតូក្នុងល្បឿនលឿន រួចជ្រុលបុករថភ្លើងកំពុងធកវើដុះណើរខាងមុខបណ្តាលឲ្យរងរបួសធ្ងន់។
    មន្ត្រីនគរបាលចរាចរណ៍ស្រុកកំពង់ត្រាចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់រួមមាន ទី១. ឈ្មោះ អុីង ភក្តី ភេទប្រុសមាន អាយុ ២២ ឆ្នាំ ទី២. ឈ្មោះ សាក់ ភេទប្រុសមាន អាយុ ២៥ឆ្នាំ។យុវជនទាំងពីរនាក់រស់នៅភូមិឈ្លីតក្រោម ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត។
    ប្រភពដដែលបានរៀបរាប់ថា កាលពូម៉ោង៧ និង១៥នាទីយប់ថ្ងៃទី១៣ ខែសីហា មានករណីគ្រោះថ្នាក់ចរាចររវាងរថភ្លើង និងម៉ូតូនៅលេីកំណាត់ផ្លូវលេខ១៣៥ ក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូងពេលធ្វើដំណើរក្នុងទិសដៅខ្វែងគ្នាជាមួយរថភ្លើង។
មុនគ្រោះថ្នាក់កើតឡើងគេឃើញយិវជនពីរនាក់ជិះម៉ូតូ១គ្រឿងក្នុងទិសដៅពីត្បូងទៅជើង។
    លុះមកដល់កន្លែងកើតហេតុ ម៉ូតូមិនបានបង្អន់ល្បឿនថែមទាំងមុជពីក្រោមរបារហាមឃាត់ ហើយក៏ជ្រុលបុករថភ្លើងកំពុងធ្វើដំណើរពីមុខតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ហេតុការណ៍នេះបានបណ្តាលឲ្យយុវជនទាំងពីរនាក់រងរបួសធ្ងន់ត្រូវបានសាច់ញាតិបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៃប្រទេសវៀតណាមភ្លាមៗ។