2023-06-25 01:06
641

កំពង់ស្ពឺ៖ ក្រុមក្មេងពាលមានគ្នា ចំនួន ០២នាក់ បានធ្វើសកម្មភាព យកកាំបិទប៉័ងតោកំហែងយកប្រាក់ ០៧ម៉ឺនរៀល ពីអ្នកបើករថយន្តលក់ការ៉េមតាមភូមិម្នាក់បានសម្រេច ត្រូវបានជនរងគ្រោះសមត្ចកិច្ចជួយអន្តរាគមន៍។ 

នគរបាលខេត្តកំពង់ស្ពឺ ករណីគំរាមប្លន់អ្នកយកលក់ការ៉េមនេះ បានកើតឡើងតាំងពីនៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុចខាងលិច ភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះមានឈ្មោះ ស្រ៊ុន រាជ បានបើករថយន្ត ១គ្រឿង ម៉ាកកាម៉ារី ស្វីត ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឆ-6267​.ភព2 ប្រភេទរ​ថយន្តកែច្នៃ ដើរលក់កា​រ៉េម​តាមភូមិ ត្រូវជនសង្ស័យមិនស្គាល់ឈ្មោះ និងទីលំ​នៅ ចំនួន ០២នាក់ បានដើរចេញពីក្នុងព្រៃខាងកើតផ្លូវ ហើយហៅជនរងគ្រោះឲ្យឈប់រថយន្តទិញកា​រ៉េ​ម រួចបានធ្វើសកម្មភាពកាន់កាំបិតប៉័ងតោ គំរាមយ​កប្រាក់បាន ចំនួន ៧ម៉ឺនរៀល និងទូរស័ព្ទដៃ ០១គ្រឿង ម៉ាករីតមី ពណ៌ប្រផេះ មានលេ​ខទូរស័ព្ទ 088 4547 654 ពេលធ្វើសកម្មភាពរួច ជនសង្ស័យខាងលើបានគេចខ្លួនបាត់។ 

ក្រោយពីទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨និង៣០នាទី ជំនាញ​បានស្រាវជ្រាវឈានដល់កំណត់មុខសញ្ញា ឃាត់ឈ្មោះ សុត សៅរីន ភេទប្រុស ១៩ឆ្នាំ ភូ​មិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
         
ក្រោយពេលឃាត់ខ្លួនបានសារភាពបានធ្វើសកម្មភាពគំរាមយក​ប្រាក់ ៧ម៉ឺនរៀល និងទូរសព្ទ័ដៃ ០១គ្រឿងជាមួយឈ្មោះ ចយ ភេទប្រុស នៅភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពងង់ស្ពឺ។នចំពោះលុយ ទូរសព្ទរបស់ជនរងគ្រោះ និងកាំបិ​តប៉័ងតោ ឈ្មោះ​ ចយ ជាអ្នកយក​គេចខ្លួន។ 

ករណីនេះ ជំនាញបន្តសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕