2024-03-02 12:03
68

លោកស្រី អភិបាលរងខេត្ត បានមានប្រសាសន៍ថា ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរដោយស្មោះ និងសូមអរគុណចំពោះ ឯកឧត្តមកិត្តិសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងតែយកចិត្តទុកដាក់ជួយជ្រោមជ្រែងពង្រឹងសមត្ថភាព ទាំងធនធានមនុស្ស និងសម្ភារ សម្រាប់ត្រៀមរៀបចំ និងឆ្លើយតបគ្រោះមហន្តរាយដែលអាចកើតមានឡើងជាយថាហេតុ។ ជាពិសេសតាមរយៈការដឹកនាំ ដ៏ឆ្លាតវៃរបស់ឯកឧត្តម តែងទទួលបាននូវការគាំទ្រពីដៃគូអភិវឌ្ឍជាតិ និង អន្តរជាតិ ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កម្រិតជីវភាព និងសេចក្តីសុខ សុវត្ថិភាពខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរដោយស្មោះ និងសូមអរគុណចំពោះ ឯកឧត្តមកិត្តិសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងតែយកចិត្តទុកដាក់ជួយជ្រោមជ្រែងពង្រឹងសមត្ថភាព ទាំងធនធានមនុស្ស និងសម្ភារ សម្រាប់ត្រៀមរៀបចំ និងឆ្លើយតបគ្រោះមហន្តរាយដែលអាចកើតមានឡើងជាយថាហេតុ។ ជាពិសេសតាមរយៈការដឹកនាំ ដ៏ឆ្លាតវៃរបស់ឯកឧត្តម តែងទទួលបាននូវការគាំទ្រពីដៃគូអភិវឌ្ឍជាតិ និង អន្តរជាតិ ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កម្រិតជីវភាព និងសេចក្តីសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូន លោក លោកស្រី ឱ្យបានជ្រាបថា ខេត្តកោះកុង ជាខេត្តមួយក្នុង ចំណោមខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់បានទទួលរងគ្រោះ ដោយគ្រោះមហន្តរាយ ធម្មជាតិ ជាញឹកញាប់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលខេត្ត ក្នុងការកសាងអភិវឌ្ឍន៍សង្គមជាតិ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

កន្លងមកខេត្តកោះកុង ធ្លាប់បានទទួលរងគ្រោះ ដោយគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ រន្ទះបាញ់ ការបម្រែបម្រួលអាកាសធាតុ ការកើនឡើងកម្ពស់ទឹកសមុទ្រ និង រលកធំៗបោកបក់មកលើឆ្នេរ និងតំបន់មាត់សមុទ្រ ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំង ហេដ្ឋារចនាសម្ព័ន្ធ ដំណាំស្រូវ ដំណាំរួមផ្សំ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងជីវិតសត្វ អស់ជាច្រើន។

ឆ្លងកាត់ការជួបប្រទះទាំងនេះ ក្នុងនាមរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសហគមន៍ រួមទាំង សាខាកាកបាទក្រហមកម្ពុជា ខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត បានជួយអន្តរាគមន៍ក្នុងការឆ្លើយតប ដូចជា ការជួយសង្គ្រោះដល់ជនរងគ្រោះ ការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដំណាំស្រូវ ដំណាំរួមផ្សំ លំនៅដ្ឋាន របស់ប្រជាពលរដ្ឋដែលបានខូចខាត រួមជាមួយនឹងការផ្ដល់ស្បៀង សម្ភារប្រើប្រាស់ ទឹកស្អាតអនាម័យ និង ការចុះសួរសុខទុក្ខលើកទឹកចិត្តដល់ជនរងគ្រោះជាដើម។ល។

ជាការពិតណាស់ការងារគ្រប់គ្រងគ្រោះមហន្តរាយ មិនអាចបុគ្គលណាម្នាក់ ឬ ស្ថាប័នណាមួយតែ ឯកឯង អាចធ្វើការងារនេះប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពបាននោះទេ ប្រសិនបើគ្មានការចូលរួម ពីភាគីពាក់ព័ន្ធ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ការបង្កើនសមត្ថភាព និងការពង្រឹងតួនាទី ការទទួល ខុសត្រូវរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ លើការប្រើប្រាស់ ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM) និងប្រព័ន្ធ ប្រកាសឱ្យដឹងមុន1294 គឺជាកត្តាសំខាន់ ដែលមិនអាចខ្វះបាន។

ជាមួយគ្នានេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំផងដែរថា វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពី ការប្រើប្រាស់ ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេត តាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM) និងប្រព័ន្ធ ប្រកាសឱ្យដឹងមុន១២៩៤ រួមជាមួយនឹងការពិភាក្សាប្រមូលធាតុចូលលើការប្រើប្រាស់ប្រព័ន្ធថ្មីនាពេលនេះ គឺជាយន្តការមួយ ក្នុងការស្វែងយល់ ជជែកពិភាក្សា និងការចែករំលែកបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញ ទៅមក ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរឡើងថែមទៀត ប្រកបដោយប្រសិទ្ធភាព។
ថ្ងៃសុក្រ ៦ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ March 1, 2024