2023-10-05 02:10
939

កំពង់ឆ្នាំង៖ អំពើឃាតកម្មដ៏រន្ធត់មួយដែលបង្កឡើងដោយបុរសជាប្តីកាប់សម្លាប់ប្រពន្ធបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអាធម្មបំផុត រួចឃាតករជាប្តីបានបញ្ចប់ជីវិតចងករសម្លាប់ខ្លួនតាមក្រោយក្នុងផ្ទះបាយ ព្រោះតែភ្លើងប្រច័ណ្ឌ។

 ករណីអំពើឃាតកម្មសម្លាប់ប្រពន្ធ និងធ្វើអត្តឃាត ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ០២រំលងអធ្រាតឈានចូលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នេះ ស្ថិតនៅ ភូមិបឹងលាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

 តាមរបាយការណ៍នគរបាលដ្ឋាន បានឱ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីអូន អាយុ ៣២ឆ្នាំ និងប្ដីឈ្មោះ លី សារិន អាយុ ៣៤ឆ្នាំ មានមុខរបរ កាប់គោលក់ ពួកគេមានកូនចំនួន ០២នាក់ មានទីលំនៅក្នុងភូមិ-ឃុំកន្លែងកើតហេតុ។

 តាមសេចក្តីរាយកាណ៍បឋមបានឱ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា កន្លងទៅប្ដី-ប្រពន្ធទាំងពីរនាក់កើតមានជម្លោះទាស់ទែងពាក្យសគ្នាយ៉ាងខ្លាំង ប៉ុន្តែត្រូវបានប្អូនសាច់ញាតិចូលទៅសម្របសម្រួលក៏ស្ងប់ស្ងាត់ និងបាននាំគ្នាចូលដេករៀងៗខ្លួនទៅ ។ លុះដល់ប្រមាណម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែតុលា  បុរសជាប្ដីបាយកកាំបិតប៉័ងតោ ធ្វើសកម្មភាពកាប់ប្រពន្ធត្រង់ត្រង់កញ្ចឹងក ស្មា និងច្រើនកន្លែងទៀតបណ្ដាលឱ្យស្លាប់ក្នុងត្លុកឈាមយ៉ាងរន្ធត់បំផុត។ 

 ក្រោយមានធ្វើសកម្មភាពសម្លាប់ប្រពន្ធគ្មានត្រាប្រណីបុរសជាឃាតករបានទៅចងកបញ្ចប់ជីវិតនៅផ្ទះបាយតាមក្រោយ ដើម្បីបញ្ចប់បញ្ហាដ៏ស្មុកស្មាញ បន្សល់ទុកកូនចំនួន ០២នាក់រងនៅកំព្រាទាំងវ័យក្មេង។ ខណៈពេលធ្វើសកម្មភាព កូនប្រុសអាយុ ០៩ឆ្នាំម្នាក់ បានឃើញភាពសាហាវឃោរឃៅរបស់ឪពុកសម្លាប់ម្តាយក៏រត់ទៅប្រាប់ជីតាបង្កឱ្យមានភាពភ្ញាក់ផ្អើលពេញភូមិតែម្តង។

 តាមសាក្សីតស់នៅក្នុងភូមិ បាននិយាយថា “ពួកគាត់តែងតែសង្កេតឃើញគ្រួសារប្តី និងប្រពន្ធមួយគូរតែងតែកើតមានទាស់ពាក្យសម្តីនឹងគ្នាជាញឹកញាប់ ដោយសារបុរសជាប្ដីកើតភ្លើងប្រចណ្ឌប្រពន្ធសង្ស័យមានទំនាក់ទំនងជាមួយបុរសខាងក្រៅ ប៉ុន្តែមិនមានអ្វីកើតឡើងទេ ស្រាប់ថ្ងៃទីយប់កើតហេតុមានការឈ្លោះប្រកែកគ្នាទៀត លុះដល់កណ្តាលអាធ្រាត្រមានការការផ្អើលមានករណីឃាតកម្មប្តីសម្លាប់ប្រពន្ធ រួចចងកសម្លាប់តាមក្រោយតែម្តង”។

 បច្ចុប្បន្ន សមត្ថកិច្ចជំនាញនគរបាលបច្ចេកទេស និងគ្រូពេទ្យផ្នែកកោសលវិច្ច័យ បានចុះពិនិត្យសពប្តីប្រពន្ធទាំងពីរនាក់ រួចរាល់ដោយសន្និដ្ឋានថា “ជាករណីឃាតកម្មសម្លាប់ប្តីសម្លាប់ពន្ធ រួមធ្វើអត្តឃាតចងកសម្លាប់ខ្លួនតាមក្រោយពិតប្រាកដមែន” ហើយសពជនរងគ្រោះទាំងពីរនាក់ប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕