2024-03-21 08:03
52

ភ្នំពេញ៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្របុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូហុងដាលឿនមិនប្រយ័ត្នជ្រុលបុកម៉ូតូzoomerx ជិះឆ្លងផ្លូវ  ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ 
   តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់ជិះម៉ូតូម៉ាកzoomerx ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HP 9261 ធ្វេីដំណេីរចេញពីបុរី ឡុងនី ក្នុងទិសដៅពីលិចទៅកេីតបំណងឆ្លងផ្លូវ៣០ម៉ែត្រទៅជេីងខណៈដល់ពាក់កណ្តាលផ្លូវស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1O 3026 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជេីងទៅត្បូងលឿនមិនប្រយ័ត្នក៏ជ្រុលបុកពេញទំហឹងបណ្តាលដួលម្ចាស់ម៉ូតូហុងដារងរបួសធ្ងន់ចំណែកម្ចាស់ម៉ូតូzoomerxរងរបួសស្រាល។ ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕