2023-10-11 12:10
648

កំពត៖ ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិព្រែកចាក់ និងមន្ត្រីមន្ត្រីពាក់ព័ន្ធប៉ារាស់អនុញ្ញាតឲ្យរថយន្តដឹកទំនិញធំៗឆ្លងកាត់ព្រំដែនចេញចូលទៅប្រទេសវៀតណាមយ៉ាងរលួនដោយរំលោភច្បាប់ដែនឡើយ ហើយរថយន្តដឹកទំនិញគ្របជិតៗទាំងអស់នោះមួយចំនួនអាចជាប្រភេទទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ជាដើម។

យោងតាមសេចក្តីរាយការណ៍របស់សមាជិកសមាគមសារព័ត៌មាន អេឡិចត្រូនិក AE MSJ បានឲ្យដឹងថា នៅវេលាម៉ោងជាង ១០យប់ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ មានរថយន្តដឹកទំនិញឆ្លងដែនចូលប្រទេសវៀតណាមយ៉ាងរលួន ដោយសារមន្ត្រីប្រចាំច្រកទ្វាអន្តរជាតិព្រែកចាកបើកកុងត្រូល និងប៉ារ៉ាស់អនុញាតឲ្យរថយន្តទាំងនោះចរាចរណ៍ចូលទៅយ៉ាងរលួនគ្មានការត្រួតពិនិត្យឡើយ ហើយមន្ត្រីជំនាញពាក់ព័ន្ធសំងំដេកលក់យ៉ាងស្ងៀមស្ងាត់។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយផ្តិតយករូបភាព និងសាកសួរបំភ្លឺរឿងរ៉ាវរថយន្តដឹកទំនិញមិនឆ្លងកាត់ការត្រួតពិនិត្យ និងបើកប៉ារ៉ាស់ទ្វាព្រំដែនអនុញាតឲ្យរថយន្តដឹកទំនិញធំៗចូលទៅប្រទេសវៀតណាមយ៉ាងរលួនបែបនេះ ស្រាប់តែមានអន្តរាគមន៍មន្ត្រីជាន់ខ្ពស់ថ្នាក់រដ្ឋលេខាធិការក្រសួងមួយសុំកុំឲ្យមានការចុះផ្សាយរឿងនេះ។ តើលោកឧត្តមសេនីយ៍ត្រី ជុំ ប៊ុណ្ណារ័ត្ន ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិព្រែកចាក មានឥទ្ធពលប៉ុណ្ណា? ទើបរហូតមានការអន្តរគមន៍រហូតថ្នាក់រដ្ឋលេខាធិការបែបនេះ?

តាមប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្តខ្នាតធំគ្របជិតៗទាំងនោះ ដឹកទំនិញចូលទៅប្រទេសវៀតណាមនោះ ឆ្លងកាត់មកពីខេត្តកំពង់ស្ពឺ រត់តាមផ្លាវជាតិលេខ៤១ និងផ្លូវជាតិលេខ៣ បត់តាមជាតិលេខ៣៣ ដល់ត្រង់ចំណុចចូកអំបិលវាលវង់ រថយន្តបន្តបើកតាមផ្លូវជាតិលេខ១៣២ ឆ្ពោះទៅច្រកទ្វារអន្តរជាតិព្រែកចាក ពេលទៅដល់ច្រកទ្វេអន្តរជាតិព្រែកចាកខាងសមត្ថកិច្ចបានបើកបារ៉ាស ឱ្យរថយន្តខ្នាតធំនេះបើកចូលទៅប្រទេសវៀតណាមបានដោយរលូន។

ប្រភពពីមន្រ្តីនៅច្រកទ្វាអន្តរជាតិព្រែកចាក បានឲ្យដឹងថា មកដល់ពេលនេះឈ្មួញទាំងធំទាំងតូចនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រែកចាកយ៉ាងពេញបន្ទុកព្រោះមានការបើកដៃពីសំណាក់លោក ជា វុទ្ធី មេស្នាក់ការគយ និងរដ្ឋាករច្រកព្រែកចាក លោកឧត្តមសេនីយត្រី ជុំ ប៊ុណ្ណារ័ត្ន ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិព្រែកចាក និងស្ថាប័នពាក់ព័ន្ធដទៃទៀតប្រចាំទីនោះតែម្តង។

លោកឧត្តមសេនីយ៍ត្រី ជុំ ប៊ុណ្ណារ័ត្ន ប្រធានប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ ច្រកទ្វាអន្តរជាតិព្រែកចាក នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នេះ មិនទំនាក់ទំនងសុំការបកស្រាយបានទេ ដោយសារទូរសព្ទហៅចូលជាច្រើនសារគ្មានអ្នកទទួល។

ចំណែកលោក អ៊ុង ថូណា ប្រធានគ្រប់គ្រងច្រកទ្វាព្រំដែនព្រែកចាក ក្រុមការងារសារព័ត៌មាន MSJ TV បានទំនាក់ទំនងដើម្បីសាកសួរអំពីករណីបើកច្រកទ្វាអន្តរជាតិទាំងកណ្តាលយប់ឲ្យទំនិញឆ្លងកាត់ច្រកទ្វាអន្តរជាតិនេះដែរ ដោយលោកបានបញ្ជាក់យ៉ាងខ្លីថា «មិនទាន់ទទួលបានរបាយករណ៍ពីមន្ត្រីជំនាញនៅឡើយ រងចាំសាកសួរទៅមន្ត្រីសិន ចាំឆ្លើយតបវិញ» ប៉ុន្តែស្ងាត់បាត់ឈឹងតែម្តង។

បន្ថែមជុំវិញព័ត៌មានមិនប្រក្រតីប្រធានប៉ុស្តិ៍នគរបាលព្រំដែនអន្តរជាតិព្រែកចាក បើកប៉ារ៉ាស់ព្រំដែនកណ្តាលយប់នេះ ក្រុមការងារបានទំនាក់ទំនងទៅលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ប៉ុន្តែក៏គ្មានឆ្លើយតប ហើយតាមប្រព័ន្ថតេឡេក្រាមលោកមើលមិនហើយក៏មិនឆ្លើយ និងប្លុកលេខបាត់ទៀត។

តាមប្រភពពីមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ បានបង្ហើបថា ពាក់ព័ន្ធការបិទ និងបើកច្រកទ្វាអន្តរជាតិវាស្ថិតតាមតំបន់និមួយៗ ខ្លះបិទម៉ោង ៥ ម៉ោង៦.....អាចដល់ម៉ោង ៩យប់ និងបើកនៅម៉ោង ០៧ព្រឹក៕