2023-07-11 07:07
242


ខេត្តប៉ៃលិន÷        តាមប្រភពព័ត៍មានពីនគរបាលអធិការស្រុកសសលាក្រៅឱ្យដឹងថា÷នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយយុវជនម្នាក់បើកបរម៉ូតូដួលខ្លួនឯង ស្ថិតនៅចំណុចផ្លូវកោង ក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ និងខូចខាតម៉ូតូ ០១គ្រឿង (កម្រិតស្រាល)។នគរបាលស្រុកបានបន្តថា÷ចំណែកជនរងគ្រោះឈ្មោះ កែវ រតនៈ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិអូរដូនតាលើ ឃុំស្ទឹងត្រង់ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន (រងរបួសធ្ងន់បាក់ជើងខាងឆ្វេង)។ បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២៣ ពណ៌ខ្មៅ ស្លាកលេខប៉ៃលិន 1D-0601។


   ករណីនេះមូលហេតុ៖  បណ្តាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងកត្តាផ្លូវថ្នល់(កោងខ្លាំង) ទើបបណ្តាលឱ្យបើកបរគ្រោះថ្នាក់។
   បច្ចុប្បន្ន៖ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកវត្ថុតាងត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីរក្សាទុក។។
    អាស្រ័យដូចបានគោរពរាយការណ៍ជូនខាងលើ សូមលោក ឧត្តមសេនីយ៍ ស្នងការ មេត្តាជ្រាបជារបាយការណ៍៕