2023-10-02 05:10
314

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣និង១៣នាទី ម្សិលមិញ នៅចំណុចវាលស្រែក្រោយវិទ្យាល័យស្រុកឯកភ្នំ ភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីស្រ្តីម្នាក់លង់ទឹកស្លាប់ ។

 ជនរងគ្រោះឈ្មោះ ចឹក យឿត ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរដើរបេះត្រកួនលក់។

 តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះ បានអោយដឹងថា : ស្ត្រីរងគ្រោះមានមានជម្ងឺសរសៃប្រសាទជាយូរមកហើយ និងខណៈពេលនោះស្រាប់តែមានអាការៈខ្យល់គរផងទើប បណ្តាលឲ្យលង់ទឹកស្រះស្លាប់តែម្តង។

 ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុក សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ ចឹក យឿត ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន។

 បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕