2023-10-02 03:10
175

ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្ត្រមណ្ឌលរតនគីរី ប្រធានមន្ទីរមួយចំនួន និងមន្រ្តីទីស្នាក់ការរដ្ឋសភាមណ្ឌលរតនគិរី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះ អញ្ជើញចូលរួមរាប់បាត្រ និងកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តរស្មីសាមគ្គីរតនារាម ហៅវត្តថ្មី ពិធិរាប់បាត្រនេះប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី ០១ខែតុលាឆ្នាំ២០២៣នេះ ដើម្បីវេរដារឆ្លងឧទ្ទិសផល្លាអានិសង្ឃជូនដល់អស់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិការទាំង៧សណ្តាន។ព្រមទាំងកម្មាភិបាល យុទ្ធជន យុទ្ធនារីដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ សូមមកទទួលយកនូវអត្ថមនុញ្ញផលដែលកើតឡើងពីសទ្ធាជ្រះថ្លាធ្វើបុណ្យទានក្នុងវេនទី២នេះ ។ 

 ហើយដោយអំណាចផល្លាអានិសង្ឃនេះសូមជួយយឹតយោងដួងវិញ្ញាណក្ខន្ធអស់លោកអ្នកដែលមានគុណរួចចាកផុតពីទុក្ខទោសកម្មពារវេរាទាំងឡាយទាំងពួង និងបានទៅសោយសុខក្នុងឋានសុគតិភពថ្មី ហើយងាកក្រោយអោយពរសព្វសាធុការដល់កូនចៅវិញមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារគ្រប់ៗគ្នាទៅហោង។

 ក្នុងឱកាសនោះឯកឧត្តម តំណាងរាស្ត្រនាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យជូនដល់ព្រះចៅអធិការវត្តមួយចំនួនផងដែរ៕